អង់គ្លេសជំរុញផលិតសព្វាវុធកាត់បន្ថយពឹងអាមេរិក
អត្ថបទដោយ៖
ឈឹម ទីណា
ឡុងដ៍ ៖ កាសែត The Times បានរាយការណ៍ថាអង់គ្លេសនឹងបង្កើនសន្ទុះផលិតសព្វាវុធ និង គ្រឿងផ្ទុះ ដើម្បីកាត់បន្ថយការពឹងផ្អែកលើអាមេរិក។
បើតាមរបាយការណ៍នោះ ទីក្រុងឡុងដ៍នឹងពង្រីកការផលិត RDX ដែលជាគ្រឿងផ្ទុះដ៏សំខាន់ ប្រើក្នុងកាំភ្លើងធំ ១៥៥ មីលីម៉ែត្រ និង អាវុធផ្សេងទៀតរបស់អង់គ្លេស។
ក្រុមហ៊ុន BAE Systems ដែលជាអ្នកផលិតតែម្នាក់គត់របស់អង់គ្លេស ក៏មានគម្រោងសាងសង់រោងចក្រថ្មីចំនួនបីទីតាំងទៀត ដើម្បីឆ្លើយតបនឹងតម្រូវការសកល។
នាយកអភិវឌ្ឍន៍អាជីវកម្មនៅក្រុមហ៊ុន BAE’s Maritime and Land Defense Solutions លោក Steve Cardew និយាយថា ការបង្កើនសន្ទុះផលិតសព្វាវុធ និង គ្រឿងផ្ទុះ គឺមានសារៈសំខាន់ណាស់ ដើម្បីត្រៀមខ្លួនទប់ទល់រុស្ស៊ី និងប្រទេសអរិភាពផ្សេងទៀត ជាពិសេសកំណើនតម្រូវការសកល ក៏បង្ខំ BAE ឱ្យបង្កើនល្បឿនផលិតកម្មផងដែរ៕
ប្រភព ៖ RT ប្រែសម្រួល ៖ ឈឹម ទីណា
ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។