លោកជំទាវនាយករដ្ឋមន្ត្រីថៃ ដឹកនាំគណៈប្រតិភូ អញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យ និងគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ

(ភ្នំពេញ)៖ លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រ (Paetongtarn Shinawatra) នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ និងស្វាមី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ថៃ ដាក់កម្រងផ្កានៅវិមានឯករាជ្យ រាជធានីភ្នំពេញ នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ក្នុងឱកាសដែលលោកជំទាវអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ រយៈពេលពីរថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា ។

បន្តមកនារសៀលថ្ងៃដដែលនេះ លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រ (Paetongtarn Shinawatra) នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ថៃ អញ្ជើញដាក់កម្រងផ្កា គោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ នៅមណ្ឌបព្រះបរមរូប រាជធានីភ្នំពេញ ក្នុងឱកាសដែលលោកជំទាវអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ។

សូមជម្រាបថា ជីវ​ប្រវត្តិលោកជំទាវ ផែថងថាន ស៊ីណាវ៉ាត ៖

លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត បានចូលកាន់តំណែង ជានាយករដ្ឋមន្រ្តីនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥។
ជា​នាយករដ្ឋមន្រ្តីក្មេងជាងគេ នៅក្នុងប្រទេស សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន លោកជំទាវ បានកើតនៅថ្ងៃទី២១ ខែសីហា ឆ្នាំ១៩៨៦ នាទីក្រុងបាងកកប្រទេសថៃ។ ស្វាមី លោកជំទាវ ឈ្មោះ ភីដក សុខសុវត្ថិ ដោយមាន​បុត្រាបុត្រីពីរនាក់ ។

លោកជំទាវសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងសណ្ឋាគារអន្តរជាតិ សាកលវិទ្យាល័យសូរ៉េ​នៅទីក្រុងរ៉េ​ប្រ៊ីចនៃ​ចក្រភពអង់គ្លេស, មហាវិទ្យាល័យវិទ្យាសាស្ត្រនយោបាយ នៃសាកលវិទ្យាល័យ ជូឡា ឡុងកន ទីក្រុងបាងកក។ពីឆ្នាំ២០២៤ – បច្ចុប្បន្ន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ ។ ពីឆ្នាំ២០២៣ – បច្ចុប្បន្ន ជាប្រធានគណបក្សភឿថៃ ។ ពីឆ្នាំ២០២៣ – ២០២៤ ជាអនុប្រធានគណៈកម្មាធិការយុទ្ធសាស្ត្រ អំណាចទន់, ​អនុប្រធានគណៈកម្មាធិការ​អភិវឌ្ឍន៍​ប្រព័ន្ធសុខាភិបាលជាតិ ។ ពីឆ្នាំ២០២២-បច្ចុប្បន្ន ជាប្រធានគណៈកម្មាធិការបរិយាបន្ន និងនវានុវត្តន៍ នៃគណបក្ស​ភឿថៃ , អ្នកដឹកនាំគម្រោង ក្របគ្រួភឿថៃ។ ពីឆ្នាំ២០១៦-២០២៤ គណៈកម្មាធិការក្រុមហ៊ុនគ្រប់គ្រង និងប្រឹក្សា អូអោយ ខូអិលធីឌី គណៈកម្មាធិការ អាល់ភីនហ្គាឌិនឌីស្សាញ ខូអិលធីឌី គណៈកម្មាធិការក្រុម​ហ៊ុន ​អាល់​​ភីនហ្គូហ្វអែនល្អពក្លឹប ខូអិលធីឌី ។ ពីឆ្នាំ២០១៣-២០២៤៣ គណៈកម្មាធិការក្រុមហ៊ុន ថាម៉ស វ៉លឡ ខាវ យ៉ៃ ។ ពីឆ្នាំ២០១២-២០២៤​គណៈកម្មាធិការក្រុមហ៊ុន រេនដ៍ ឌីវេឡុបមិន និងពីឆ្នាំ២០១១-២០២៤ គណៈកម្មាធិការសណ្ឋាគារ រេនដ៍ ផ្លូអេនឈីត ៕

ដោយ ៖ ស៊ូ វណ្ណលុក
រូពភាព ៖ វេង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner