ចិនស្នើកូរ៉េខាងត្បូងឈប់នាំចេញផលិតផលផ្ទុករ៉ែកម្រទៅអាមេរិក

ប៉េកាំង ៖ ទីក្រុងប៉េកាំងអំពាវនាវឲ្យក្រុមហ៊ុនកូរ៉េខាងត្បូងឈប់នាំចេញផលិតផលមានផ្ទុកសារធាតុរ៉ែកម្ររបស់ប្រទេសចិនទៅកាន់ក្រុមហ៊ុនការពារជាតិអាមេរិក នេះបើតាមសារព័ត៌មាន Korea Economic Daily ដកស្រង់ប្រភពពីរដ្ឋាភិបាល និង ក្រុមហ៊ុន កាលពីថ្ងៃអង្គារ។

ប្រភពបានឲ្យដឹងថា ក្រសួងពាណិជ្ជកម្មចិនបានផ្ញើសារលិខិតជាលាយល័ក្ខណអក្សរទៅកាន់ក្រុមហ៊ុនកូរ៉េដែលផលិតម៉ាស៊ីនបំលែងថាមពល អាគុយ អេក្រង់ យានជំនិះ យានអវកាស និងបរិក្ខារពេទ្យ ដែលសុទ្ធតែប្រើសម្ភារៈផ្ទុកសារធាតុរ៉ែកម្រសំខាន់ៗ។

លិខលិខិតនោះបានបញ្ជាក់ ថា ក្រុមហ៊ុន កូរ៉េ អាច ប្រឈម នឹង ការ ដាក់ ទណ្ឌកម្ម ប្រសិន បើ ពួកគេ បំពាន លើ ការ រឹតបន្តឹង ការ នាំ ចេញនេះ។ ភ្លាមៗ ក្រសួងឧស្សាហកម្មកូរ៉េខាងត្បូងនៅពុំទាន់ឆ្លើយតបនៅឡើយទេ។

សំណើរបស់ចិននេះ កើតឡើងក្រោយចិនបានចាត់វិធានការរឹតត្បិតនាំចេញសារធាតុរ៉ែកម្រនៅដើមខែនេះ ជាការសងសឹកប្រឆាំងនឹងសង្គ្រាមពន្ធរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដោយបិទខ្ទប់ការផ្គត់ផ្គង់រ៉ែកម្រទៅកាន់លោកខាងលិច ដែលប្រើសម្រាប់ផលិតអាវុធ គ្រឿងអេឡិចត្រូនិក និងទំនិញប្រើប្រាស់ជាច្រើនទៀត៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner