រុស្ស៊ីបាញ់មីស៊ីលលើក្រុងគៀវស្លាប់និងរបួសជាង ៥០នាក់ ព្រឹកមិញនេះ

បរទេស ៖ មនុស្ស ពីរនាក់ បានស្លាប់ និង៥៤នាក់ទៀត រងរបួស ក្នុងការវាយប្រហារ ដោយកាំជ្រួចមីស៊ីល របស់រុស្ស៊ី លើក្រុងគៀវ របស់ប្រទេសអ៊ុយក្រែន កាលពីព្រឹកថ្ងៃព្រហស្បតិ៍ នេះបើតាមអភិបាលក្រុងគៀវ។

ប្រភពបាននិយាយថា អាជ្ញាធរអ៊ុយក្រែន បានចេញការប្រកាសអាសន្ន សម្រាប់ការវាយប្រហារដោយកាំជ្រួច ហើយអ្នកកាសែត AFP បានឮសំឡេងផ្ទុះ នៅទូទាំងរដ្ឋធានី។ យោធានៅក្នុងទីក្រុង បាននិយាយ តាមរយៈបណ្តាញសង្គម Telegram ថា «Kyiv កំពុងត្រូវបានវាយប្រហារ ដោយមីស៊ីលរបស់សត្រូវ»។ ប៉ុន្មានម៉ោងក្រោយមក អភិបាលក្រុង លោក Vitali Klitschko បាននិយាយថា «មនុស្សពីរនាក់ ត្រូវបានសម្លាប់ នៅក្នុងរដ្ឋធានី ហើយ មនុស្សចំនួន ៥៤ នាក់បានរងរបួស ក្នុងនោះ ៣៨នាក់ មានទាំងកុមារ ៦នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ»។

ក្រុង Kyiv ទើបរងការវាយប្រហារ ដោយកាំជ្រួច នៅដើមខែមេសា ដោយពេលនោះ មនុស្ស យ៉ាងហោចណាស់ បីនាក់ បានរងរបួស។ រដ្ឋធានីរបស់អ៊ុយក្រែនមួយនេះ គឺជាគោលដៅនៃការវាយប្រហារជាបន្តបន្ទាប់ ចាប់តាំងពីរុស្ស៊ីបានបើកការឈ្លានពាន ពេញលេញ ក្នុងខែកុម្ភៈ ឆ្នាំ២០២២៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner