ផ្ទុះមីនតោនបន្សល់ពីសម័យសង្គ្រាម ធ្វើអោយអ្នកបើកបរត្រាក់ទ័រ​រងរបួសជាទម្ងន់

(ខេត្តឧត្តរមានជ័យ)៖ តៃកុងត្រាក់ទ័រម្នាក់ បានរងរបួសជាទម្ងន់ បន្ទាប់ពី​បាន​បើកត្រាក់ទ័រភ្ជួរដីចំការជាន់ចំមីនតោន១គ្រាប់ បណ្តាល​អោយផ្ទុះលាន់កងរំពងឡើង នាព្រឹកថ្ងៃទី២៣​ ខែមេសា​ ឆ្នាំ២០២៥នេះ​ នៅចំនុចអូរថ្ម ស្ថិតក្នុងភូមិអូរជីក ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តមានជ័យ។

សេចក្តីរាយការណ៍បានអោយដឹងថា នៅក្នុងហេតុការណ៍ផ្ទុះមីនតោន បន្សល់ពីសម័យសង្គ្រាមនោះ បានបណ្តាលឱ្យអ្នកបេីកបរត្រាក់ទ័រ​ រងរបួសជាទម្ងន់ និងបានបញ្ជូនទៅសង្គ្រោះជីវិត នៅមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ។  

ជុំវិញករណីនេះ លោក ហេង រតនា ប្រធានមជ្ឈមណ្ឌលកំចាត់មីន​កម្ពុជា បានលើកឡើងថា ថ្វីត្បិតសង្គ្រាមត្រូវបានបញ្ចប់​  ប៉ុន្តែ​សំណល់​យុទ្ធភណ្ឌសង្គ្រាមនៅក្នុងព្រះរាជាណាចក្រនេះ​ នៅតែបន្តបំផ្លិចបំផ្លាញសេចក្តីសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋខែ្មរ​ ហេីយរាជរដ្ឋាភិបាល កំពុងតែបន្តខិតខំលុបបំបាត់សត្រូវជាឃាតករ​លាក់មុខទាំងនេះ៕

ដោយ ៖ ឡុង សំបូរ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner