រន្ទះបាញ់ស្លាប់បុរសម្នាក់នៅស្រុកតាំងគោក សាខាកាកបាទក្រហមខេត្តចូលរួមរំលែកទុក្ខ

(កំពង់ធំ)៖ ថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៥ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ បាននាំយកអំណោយមនុស្សធម៌ទៅប្រគល់ជូនគ្រួសារលោក នួន សាន អាយុ ៣៨ ឆ្នាំ ដែលស្លាប់ដោយរន្ទះបាញ់ កាលពីវេលាម៉ោង ៦និង៣០នាទីល្ងាច ថ្ងៃទី ២៤ មេសា នៅភូមិប៉ាង ឃុំច្រនាង ស្រុកតាំងគោក។

អំណោយនេះត្រូវបានដឹកនាំដោយ លោកជំទាវ លំ គន្ធារី អនុប្រធានអចិន្ត្រៃយ៍សាខា តំណាងឯកឧត្តម នួន ផារ័ត្ន ប្រធានសាខា និងមានការចូលរួមពីអនុសាខាស្រុកតាំងគោក និងក្រុមប្រតិបត្តិ។

ក្នុងឱកាសនោះ លោកជំទាវ បានថ្លែងសម្តីរំលែកទុក្ខយ៉ាងជ្រាលជ្រៅ ដល់គ្រួសារជនរងគ្រោះ និងលើកទឹកចិត្តឱ្យមានកម្លាំងចិត្តក្នុងការចិញ្ចឹមកូនៗដែលនៅតូចៗឱ្យមានអនាគតដូចកុមារដទៃ។

អំណោយដែលបានប្រគល់រួមមាន៖
អង្ករ ៥០គីឡូក្រាម
មី ០១កេស
ត្រីខ ០១យួរ
ទឹកត្រី ០១យួរ
ទឹកស៊ីអ៊ីវ ០១យួរ
និងថវិកាចំនួនមួយ។

លោកជំទាវក៏បានផ្តាំផ្ញើឲ្យបងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះធម្មជាតិ និងចេះថែរក្សាសុខភាពរបស់ខ្លួន ជាពិសេសក្នុងរដូវភ្លៀង ដោយប្រើវិធានៈសុខាភិបាល និងរស់នៅអនាម័យ ដូចជា៖ ផឹកស្អាត ហូបស្អាត រស់នៅស្អាត និងសម្រាកក្នុងមុង ដើម្បីការពារជំងឺគ្រុនឈាម ៕

ដោយ​ ៖ ប៊ុន​រដ្ឋា

ads banner