រុស្ស៊ីថា គ្រីមៀ ជាទឹកដីខ្លួន មិនចរចាទៀតទេ

បរទេស ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានអះអាងថា តំបន់គ្រីមៀ មិនត្រូវការចរចាអ្វីទៀតទេ ព្រោះរុស្ស៊ីចាត់ទុកថា ជាទឹកដីរបស់ខ្លួនរួចហើយ។

នៅក្នុងបទសម្ភាសន៍ ជាមួយទូរទស្សន៍ CBS News រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានមានប្រសាសន៍ថា តំបន់គ្រីមៀ (Crimea) មានកិច្ចព្រមព្រៀងរួចរាល់ ហើយមិនត្រូវបានពិភាក្សា នៅក្នុងការចរចា ជាមួយអ៊ុយក្រែនទេ។ លោក Lavrov បានសង្កត់ធ្ងន់ថា «រុស្ស៊ីមិនចរចាលើទឹកដី របស់ខ្លួននោះឡើយ»។

បើតាមកាសែត RT បានចុះផ្សាយដែរថា នៅក្នុងបទសម្ភាសន៍នោះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រុស្ស៊ីតែងតែត្រៀមខ្លួន សម្រាប់ការចរចា «ច្បាស់លាស់ និងដោយគោរព»។ រុស្ស៊ីប្តេជ្ញាស្វែងរក “តុល្យភាពផលប្រយោជន៍” ជាមួយសហរដ្ឋអាមេរិក និងអ៊ុយក្រែន។ លោក Lavrov បានបន្ថែមថា មិនដូច រដ្ឋាភិបាលក្រុងកៀវ ដែលចោទមកលើរុស្ស៊ីថា មិនចង់បានសន្តិភាពទេ។

អ្នកការទូតកំពូលរូបនេះបានបន្តថា កិច្ចពិភាក្សាជាមួយទីក្រុងវ៉ាស៊ីនតោនកំពុងដើរក្នុងទិសដៅត្រឹមត្រូវ។ លោកបានស្វាគមន៍ចំពោះផែនការបទឈប់បាញ់ របស់លោក Trump ប៉ុន្តែ បានទាមទារឱ្យមានការធានា យ៉ាងម៉ឺងម៉ាត់ថា អ៊ុយក្រែននឹងមិនប្រើប្រាស់វា ដើម្បីបង្កើតយោធារបស់ខ្លួន ឡើងវិញ នោះទេ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner