ឥណ្ឌាវាយប្រហារតាមអាកាសលើប៉ាគីស្ថាន ស្លាប់មនុស្ស ៨នាក់

បរទេស៖ នាព្រឹកថ្ងៃពុធនេះ ឥណ្ឌា បានវាយប្រហារ តាមអាកាស លើប៉ាគីស្ថាន សម្លាប់មនុស្ស៨នាក់ ហើយប៉ាគីស្ថានថា នឹងសងសឹកវិញ។

ការវាយប្រហារមានលើទីតាំង៩កន្លែងនៅលើទឹកដីប៉ាគីស្ថាន និងតំបន់កាស្មៀរប៉ែកខាងគ្រប់គ្រងដោយប៉ាគីស្ថាន។

ប៉ាគីស្ថានថា ការវាយប្រហារនេះជាសកម្មភាពសង្រ្គាម ហើយប្រកាសថានឹងសងសឹកវិញ។ តែ ឥណ្ឌាថា ខ្លួនបានវាយប្រហារលើ ហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមភេរវករ។

គួរបញ្ជាក់ថា ការវាយប្រហាររបស់ឥណ្ឌា លើប៉ាគីស្ថាន កើតមានឡើង បន្ទាប់ពីទីក្រុងញូវដែលី បានចោទថាទីក្រុងអ៉ីស្លាម៉ាបាដ ជាអ្នកគាំទ្រការវាយប្រហារសម្លាប់មនុស្ស ២៦នាក់ ភាគច្រើនជាភ្ញៀវទេសចរឥណ្ឌា នៅក្នុងតំបន់កាស្មៀរ កាលពីថ្ងៃទី២២ ខែមេសា៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner