សត្វត្មាតចំនួន ៣ក្បាល ចុះមកស៊ីចំណីអាហារនៅអាហារដ្ឋាន សត្វត្មាត

(ភ្នំពេញ)៖ ចាប់ពីថ្ងៃទី ២៨ ខែមេសា ដល់ថ្ងៃទី ០១ ខែឧសភា ឆ្នាំ ២០២៥ ក្រុមការងាររបស់អង្គការ WWF-កម្ពុជា ក្នុងតំបន់ទេសភាព ព្រៃលិចទឹកមេគង្គ បានរៀបចំ «អាហារដ្ឋានត្មាត» នៅជិតភូមិស្រែ ឈូក ដោយឃើញមានវត្តមានសត្វត្មាតចំនួន ៣ ក្បាល។

អង្គការ WWF-កម្ពុជា បានឱ្យដឹងថា”ក្រុមការងាររបស់យើងបាន កត់ត្រា ឃើញមានសត្វត្មាតភ្លើងចំនួនពីរក្បាល (ឈ្មោលមួយ និង ញីមួយក្បាល) និងសត្វត្មាតផេះមួយក្បាលផងដែរ ដែល សត្វ ទាំងពីរប្រភេទនេះត្រូវបានដាក់ក្នុងបញ្ជីក្រហមរបស់ IUCN ជាប្រភេទជិតផុតពូជបំផុត”។

គួរបញ្ជាក់ថា«អាហារដ្ឋានត្មាត» ដើរតួនាទីយ៉ាងសំខាន់ ក្នុងការ អភិរក្ស ហើយវាជាកន្លែងដែលផ្តល់ចំណីប្រកបដោយសុវត្ថិភាព ខណៈពេលដែលអាចឱ្យក្រុមអ្នកស្រាវជ្រាវ តាមដាន និងត្រួត ពិនិត្យរបស់យើងអាចស្វែងយល់បន្ថែមអំពី របាយនៃចំនួនសត្វ និងសុខមាលភាពប្រភេទសត្វ។

ក្រុមស្រាវជ្រាវ និងតាមដានជីវៈចម្រុះរបស់អង្គការ WWF បានឱ្យ ដឹងថា នឹងបន្តសង្កេតមើលតំបន់នេះនាពេលខាងមុខ និងដើម្បី គាំទ្រ ដល់កិច្ចខិតខំប្រឹងប្រែងក្នុងការការពារសត្វត្មាតរយៈពេលវែង។

នៅកម្ពុជា មានសត្វត្មាតបីប្រភេទ គឺ ត្មាតភ្លើង ត្មាតត្នោត និងត្មាត ផេះ។ សត្វត្មាតជាប្រភេទ សត្វស្លាបកម្រ និងជិតផុត ពូជបំផុត លើ ពិភពលោក ហើយពួកវាកំពុងមានវត្តមានក្នុងប្រទេសកម្ពុជា។

សត្វត្មាតទាំងបីប្រភេទនេះកំពុងរងការគំរាមកំហែងដោយសារការបាត់បង់ទីជម្រក ខ្វះចំណីអាហារ និងការបំពុលជាដើម ។ អ្នកជំនាញ​បានពន្យល់ថា សត្វត្មាត ជាប្រភេទសត្វស្លាប ដែល មានសារៈប្រ​យោជន៍ ដល់ប្រព័ន្ធអេកូឡូស៊ី៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner