មិនគួរខកខាន! សាកលវិទ្យាល័យពុទ្ធិសាស្ត្រនឹងរៀបចំពិព័រណ៍ជំនាញសិក្សាឆ្នាំ២០២៥រយៈពេលបីថ្ងៃ
ភ្នំពេញ៖ សាកលវិទ្យាល័យពុទ្ធិសាស្ត្រនឹងរៀបចំពិព័រណ៍ជំនាញសិក្សាឆ្នាំ២០២៥ រយៈពេលបីថ្ងៃចាប់ពីថ្ងៃទី ២០-២១-២២ ខែឧសភា ឆ្នាំ២០២៥ជាមួយនឹងការរំពឹងថា អាចមានអ្នកចូលរួមជាងកន្លះម៉ឺននាក់ ដែលភាគច្រើនជាសិស្សវិទ្យាល័យថ្នាក់ទី១២។នេះបើតាមបទពិសោធន៍ដែលធ្លាប់រៀបចំកន្លងមក។

ក្នុងកម្មវិធីដែលនឹងប្រារព្ធនៅពេលឆាប់ៗខាងមុខ បុគ្គលិក និស្សិត និងសាស្ត្រាចារ្យនៃសាកលវិទ្យាល័យ បានត្រៀមរួចជាស្រេចក្នុងការស្វាគមន៍ប្អូនៗសិស្សានុសិស្ស និងអ្នកចូលរួមទស្សនាយ៉ាងកក់ក្តៅ ហើយនឹងបង្កើត បរិយាកាសដ៏រំភើបរីករាយដែលបង្ហាញពីភាពជោគជ័យរបស់សាកលវិទ្យាល័យពុទ្ធិសាស្ត្រ។

សូមជម្រាបថា សាកលវិទ្យាល័យមានកម្មវិធីសិក្សាជាច្រើនរួមមាន វិទ្យាសាស្ត្រសុខាភិបាល (ទន្តវទនសាស្ត្រ វេជ្ជសាស្ត្រ ឱសថសាស្ត្រ គិលានុបដ្ឋាយិកា ឆ្មប បច្ចេកទេសមន្ទីរពិសោធន៍ ក៏ដូចជាជំនាញវិទ្យាសាស្ត្រព័ត៌មានវិទ្យា វិទ្យាសាស្ត្រស្រាវជ្រាវ និងភាសាអង់គ្លេសផងដែរ។សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ ក៏មានឱសថស្ថាន និងមន្ទីរពេទ្យបង្រៀនជំនាញទន្តវទនសាស្ត្រធំជាងគេនៅព្រះរាជាណាចក្រកម្ពុជាផងដែរ។

សាកលវិទ្យាធិការសាកលវិទ្យាល័យពុទ្ធិសាស្ត្រ សាស្ត្រាចារ្យ អ៊ាន រ៉ូស បានមានប្រសាសន៍ថា “យើងពិតជារំភើបក្នុងការរៀបចំកម្មវិធីពិព័រណ៍នេះឡើង និងចែករំលែកព័ត៌មានទៅកាន់អ្នកចូលរួមក្នុងកម្មវិធីនេះ ក៏ដូចជាការផ្តល់ជូនវគ្គតម្រង់ទិសទៅកាន់សិស្សានុសិស្សឱ្យបានជ្រាបពីកម្មវិធីសិក្សា ដែលមាននៅសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ។” លោកសាស្ត្រាចារ្យបន្ថែមថា “ព្រឹត្តិការណ៍នេះមានសារៈសំខាន់ក្នុង ការផ្តល់ជាព័ត៌មានដល់សិស្សវិទ្យាល័យ និងការអប់រំដែលចាំបាច់ដើម្បីឱ្យសិស្សានុសិស្សទទួលបាន អាជីពដ៏ប្រសើរសម្រាប់ពួកគេនាពេលអនាគត”។

អ្វីដែលជាចំណុចពិសេសមួយក្នុងចំណោមចំណុចពិសេសជាច្រើន ក្នុងព្រឹត្តិការណ៍ពិព័រណ៍ដ៏មានអត្ថប្រយោជន៍រយៈពេលបីថ្ងៃនេះប្អូនៗសិស្សានុសិស្សក៏មានឱកាសចូលរួមក្នុងការពិសោធន៍ផ្ទាល់ជាមួយនឹងសកម្មភាពជាច្រើនដែលមានដាក់តាំង បង្ហាញក្នុងកម្មវិធីនេះផងដែរ។
សាកលវិទ្យាល័យពុទ្ធិសាស្ត្រ បានបញ្ចូលនូវកម្មវិធីស្ទែម (STEM)ក្នុងកម្មវិធីសិក្សា ដែលជំនាញនេះនឹងនាំឱ្យនិស្សិតបញ្ចប់ការសិក្សា ទទួលបានការងារល្អប្រសើរ ជាមួយនឹងប្រាក់បៀរវត្សខ្ពស់។
ពិព័រណ៍ជំនាញសិក្សានេះ គឺជាកម្មវិធីមួយដែលដើរតួយ៉ាងសំខាន់ក្នុងការគាំទ្រវិស័យអប់រំ និងជាពិសេសសម្រាប់សិស្សានុសិស្ស សិក្សានៅ វិទ្យាល័យដើម្បីស្វែងយល់ពីបទពិសោធន៍ជីវិតសិក្សានៅសាកលវិទ្យាល័យ ក៏ដូចជាត្រៀមលក្ខណៈសម្រាប់ការប្រឡងសញ្ញាបត្រទុតិយភូមិ ក្នុងពេលខាងមុខ៕
អត្ថបទ៖ទីផ្សារ
