រដ្ឋាភិបាលគ្មានគម្រោងលក់ព្រលានយន្តហោះពោធិ៍ចិនតុងទេ

អត្ថបទដោយ៖
ហេង វណ្ណា

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពិធីអបអរសាទរខួបអនុស្សាវរីយ៏លើកទី៨០ ថ្ងៃបង្កើតនគរបាលជាតិកម្ពុជា នៅបរិវេណបណ្ឌិតសភានរគបាលកម្ពុជា នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥។

សម្តេចធិបតី ហ៊ុន ម៉ាណែត ឃើញមានការជជែកដេញដោលអំពីការលក់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ (ពោធិ៍ចិនតុង) ទៅឱ្យក្រុមហ៊ុនឯកជន។ ត្រង់ចំណុចនេះ សម្តេចបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋដោយខ្លីថា÷ រាជរដ្ឋាភិបាលតាំងពីអាណត្តិមុនៗដែលដឹកនាំដោយសម្ដេចតេជោ ក៏ដូចជារាជរដ្ឋាភិបាលអាណត្តិថ្មីដែលដឹកនាំដោយរូបខ្ញុំ គឺមិនដែលមានគោលការណ៍លក់ព្រលានយន្តហោះអន្តរជាតិ (ពោធិ៍ចិនតុង) ទៅអោយក្រុមហ៊ុនឯកជនណានោះទេ។

គោលការណ៍ចំនួនបី ក្នុងការគ្រប់គ្រង ចាត់ចែងព្រលានយន្តហោះនេះទៅថ្ងៃអនាគតគឺ÷

១. រក្សាតម្លៃប្រវត្តិសាស្ត្រនៃទីតាំងនេះ

២. ផ្ដល់ផលប្រយោជន៍សាធារណៈជាអតិបរមាជូនប្រជាពលរដ្ឋជាពិសេសអ្នករាជធានីភ្នំពេញ។

៣. រៀបចំការគ្រប់គ្រង ថែរក្សា និងប្រើប្រាស់ដោយចីរភាព នូវទីតាំងនិងហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ ទៅតាមរូបមន្តឬទម្រង់ណាមួយ ដោយធានារក្សានូវកម្មសិទ្ធិស្របច្បាប់របស់រដ្ឋលើទីតាំងនេះ។

https://www.facebook.com/share/v/12KXkPtKTfC

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner