រុស្ស៊ីបញ្ជាដ្រូន ២៧៣ គ្រឿងវាយប្រហារអ៊ុយក្រែន មុនជំនួបលោក Trump និងលោក Putin

កៀវ ៖ មន្រ្តីអ៊ុយក្រែននៅថ្ងៃអាទិត្យនិយាយថា រុស្ស៊ីបានបើកការវាយប្រហារដោយយន្តហោះដ្រូនធំបំផុតមិនធ្លាប់មានប្រឆាំងអ៊ុយក្រែន ចាប់តាំងពីសង្រ្គាមចាប់ផ្តើម ដោយកំណត់គោលដៅលើតំបន់ជាច្រើន រួមទាំងរដ្ឋធានីកៀវ ជាទីដែលស្រ្តីម្នាក់បានស្លាប់បាត់បង់ជីវិត នេះបើតាមសេចក្តីរាយការណ៍របស់ BBC។

ការវាយប្រហារដ្រូនទ្រង់ទ្រាយធំនេះ កើតឡើងមួយថ្ងៃមុនពេលលោកប្រធានាធិបតីអាមេរិកក លោក ដូណាល់ ត្រាំ សន្ទនាតាមទូរស័ព្ទជាមួយមេដឹកនាំរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ខណៈដែលលោក ត្រាំ កំពុងជំរុញឱ្យមានបទឈប់បាញ់។

កងទ័ពអាកាសអ៊ុយក្រែនរាយការណ៍ថា រុស្ស៊ីបានបាញ់បង្ហោះយន្តហោះដ្រូនចំនួន ២៧៣គ្រឿងនៅម៉ោង៨ព្រឹកថ្ងៃអាទិត្យ ដោយកំណត់គោលដៅលើតំបន់រដ្ឋធានីកៀវ ភាគកណ្តាល និងតំបន់ Dnipropetrovsk ព្រមទាំងតំបន់ Donetsk នៅភាគខាងកើត។ ក្នុងនោះដ្រូនចំនួន៨៨គ្រឿងត្រូវបានបាញ់ទម្លាក់ និង ១២៨គ្រឿងទៀតមិនបានបង្កការខូចខាតធ្ងន់ធ្ងរទេ។

ក្រៅពីការវាយប្រហារដោយដ្រូន អង្គភាពសេវាចារកម្មអ៊ុយក្រែនជឿជាក់ថា រុស្ស៊ីក៏មានបំណងបាញ់មីស៊ីលបាលីស្ទីកអន្តរទ្វីប កាលពីល្ងាចថ្ងៃអាទិត្យផងដែរ ដែលនេះជាការប៉ុនប៉ងបំភិតបំភ័យប្រទេសលោកខាងលិច។

យ៉ាងណា អ៊ុយក្រែន និងរុស្ស៊ី បានបើកកិច្ចចរចាទល់មុខគ្នាជាលើកដំបូងក្នុងរយៈពេលជាង ៣ឆ្នាំមកនេះ កាលពីថ្ងៃសុក្រសប្តាហ៍មុន ក្រោមសម្ពាធពីលោកប្រធានាធិបតី Trump ដើម្បីព្រមព្រៀងលើបទឈប់បាញ់នៅក្នុងសង្រ្គាមដែលលោកបានសន្យាថា នឹងបញ្ចប់ឲ្យបានឆាប់រហ័ស។ ហើយជាលទ្ធផលនោះ ភាគីជម្លោះទាំងពីរបានឯកភាពដោះដូរឈ្លើយសឹកសង្គ្រាមចំនួន ១.០០០នាក់រៀងៗខ្លួន ប៉ុន្តែបរាជ័យមិនបានឈានដល់បទឈប់បាញ់ទេ៕

ប្រភព ៖ BBC ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner