សមិទ្ធផល និងវឌ្ឍនភាពនៃប្រព័ន្ធគាំពារសង្គមនៅសកម្ពុជា គឺជា លទ្ធផលដែលទទួលបានពីផ្លែផ្កានៃកំណើនសេដ្ឋកិច្ច សុខសន្តិ ភាពពេញបរិបូរណ៍
(ភ្នំពេញ)៖ សមិទ្ធផល និងវឌ្ឍនភាពនៃប្រព័ន្ធគាំពារសង្គមនៅ ប្រទេសកម្ពុជា គឺជាលទ្ធផលដែលទទួលបានពីផ្លែផ្កា នៃកំណើន សេដ្ឋកិច្ច សុខសន្តិភាពពេញបរិបូរណ៍ និងស្ថិរភាពនយោបាយ ដែលកើតចេញពីរាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងមាន ចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាអតីតនាយករដ្ឋមន្ត្រី និងការ បន្តដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ប្រសាសន៍ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លើកឡើងកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ បានរំលេចពីវឌ្ឍនភាពនៃរបបសន្តិសុខសង្គមនៅកម្ពុជា ដែលបានចាប់ផ្តើមដំបូងតាំងពីឆ្នាំ១៩៤០ រហូតមកដល់បច្ចុប្បន្ន។ ការគូសរំលេចនេះ ធ្វើឡើងក្នុងវេទិកាផ្សព្វផ្សាយស្ដីពីវឌ្ឍនភាពនៃការ អនុវត្ត ប្រព័ន្ធគាំពារសង្គម តាមរយៈការអនុវត្តយុទ្ធសាស្ត្របញ្ច កោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃ រដ្ឋសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហារដ្ឋ សភា ធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីដំណើរវិវត្តនៃការអនុវត្តនូវរបបសន្តិសុខសង្គមឱ្យដឹងដែរថា បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានលេចរូបរាងជាលើកដំបូងនៅកម្ពុជានាទសវត្សរ៍ឆ្នាំ១៩៤០ ក្នុងទម្រង់ជាប្រព័ន្ធតាវកាលិកគ្រួសារ ដែលហៅថា “ហឹបប្រាក់អន្តរវិជ្ជាជីវៈ”។ ប៉ុន្តែគួរឱ្យសោកស្តាយ កម្មវិធីគាំពារ សុខភាពនេះ ត្រូវបានបំផ្លាញទាំងស្រុងក្រោមរបបប្រល័យ ពូជសាសន៍ ប៉ុល ពត។ លុះដល់ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ប្រព័ន្ធសន្តិសុខសង្គម ត្រូវបានស្ដារឡើងវិញជាជំហានៗ ហើយរហូតដល់ឆ្នាំ២០០២ ច្បាប់ស្តីពីរបបសន្តិសុខសង្គមស ម្រាប់ ជន ទាំងឡាយដែលស្ថិតក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ត្រូវបានដាក់ឱ្យអនុវត្ត ហើយបេឡាជាតិរបបសន្តិសុខសង្គម ត្រូវបានបង្កើតនៅឆ្នាំ២០០៧។
ជាមួយគ្នានេះ ឯកឧត្តម ហេង សួរ បន្តរំលឹកថា រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តអភិវឌ្ឍលើរបបសន្តិសុខសង្គមសម្រាប់សង្គមជាតិ ជាក់ស្តែងនៅឆ្នាំ២០១៩ ច្បាប់ស្តីពីរបបសន្តិសុខសង្គមថ្មី ត្រូវបានរៀបចំឡើងដើម្បីឆ្លើយតបទៅនឹងការវិវត្តសេដ្ឋកិច្ច និងសង្គម ដោយផ្ដោតលើ៤ចំណុចសំខាន់ៗ៖ (១) ផ្នែកហានិភ័យការងារ (២) ផ្នែកថែទាំសុខភាព (៣) ផ្នែកប្រាក់សោធន និង (៤) ផ្នែកនិកម្មភាព។ បន្ទាប់មកទៀត កម្មវិធីគាំពារសង្គមតាមរយៈរបបសន្តិសុខសង្គម ត្រូវបានអនុវត្តកាន់តែទូលំទូលាយ ទាំងក្របខណ្ឌរាជរដ្ឋាភិបាល និងវិស័យឯកជន តាមជំហានបន្តបន្ទាប់ ដែលផ្ដល់នូវភាពសំខាន់បំផុតក្នុងការថែទាំសុខភាពរបស់កម្មករនិយោជិត ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស៕
ដោយ ៖ ង៉ាន់ ទិត្យ








