បេក្ខជន ៤១នាក់បន្តទៅប្រឡើងលើវិញ្ញាសារសេរលើកទី២ នៃការប្រឡងមន្ត្រីអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ក្របខណ្ឌទីស្តីការគណរដ្ឋមន្រ្តី
(ភ្នំពេញ)៖ ការប្រឡងមន្ត្រីអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ រកឃើញអ្នកជាប់ ៤១នាក់ បន្តទៅប្រឡងលើវិញ្ញាសាសរសេរលើកទី ២។ ការប្រឡងលើវិញ្ញាសាសរសេរលើកទី ២នឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២៥ ខែឧសភា ខាងមុខ ដែលនឹងជ្រើសរើសអ្នកជាប់ចុងក្រោយត្រឹម ១៥នាក់ប៉ុណ្ណោះ។
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង ព្រមទាំងសមាជិក សមាជិកានៃគណៈកម្មការ និងអនុគណៈកម្មការពាក់ព័ន្ធទាំងអស់ កំពុងមានវត្តមាននៅមណ្ឌលកំណែសាលាភូមិន្ទរដ្ឋបាល ដើម្បីពិនិត្យ ផ្ទៀងផ្ទាត់ និងចុះហត្ថលេខាសម្រេចទទួលស្គាល់លើលទ្ធផលបេក្ខជនប្រឡងជាប់នៅក្នុងដំណាក់កាលទី១ (វិញ្ញាសាសរសេរលើកទី១) នៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារនៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងក្របខណ្ឌទីស្តីការគណៈរដ្ឋមន្រ្តី។
ការប្រឡងប្រជែងជ្រើសរើសមន្ត្រីច្បាប់ ឱ្យចូលបម្រើការងារនៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងក្របខ័ណ្ឌទីស្តីការគណៈរដ្ឋមន្រ្តី (វិញ្ញាសាសរសេរលើកទី១) កាលពីថ្ងៃទី១៨ខែឧសភា មានបេក្ខជនចូលរួមប្រឡងចំនួន ៥០៧អង្គនាក់និងមានបេក្ខជនដែលជា(ជនពិការចំនួន ៦រូប)បានចូលរួមប្រឡងប្រជែង ក្នុងនោះមានបេក្ខជនពិការភ្នែកទាំងសងខាង (១រូប)ក៏បានចូលរួមប្រឡងប្រជែងជា មួយ បេក្ខជនដទៃទៀត ប្រកបដោយបរិយាបន្ន។
សូមជម្រាបថា សម្រាប់បេក្ខជនដែលបានប្រឡងជាប់វិញ្ញាសាសរសេរលើកទី១ នឹងត្រូវបន្តចូលរួមប្រឡងប្រជែងវិញ្ញាសាសរសេរលើកទី២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ នៅមណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល៕
ដោយ៖ ង៉ាន់ ទិត្យ
រូបភាព៖ រិន រចនា




