ករណីតវ៉ារបស់កម្មករក្នុងរោងចក្រគល័រត្រូវបានដោះស្រាយបញ្ចប់ក្រោមការដោះស្រាយលឿនរហ័សពីក្រសួងការងារ

(ភ្នំពេញ)៖ ក្រោមការសម្របសម្រួលសារជាថ្មីរបស់ក្រសួង ភាគីទាំងពីរ បានឯកភាពទូទាត់ចំនួន ៤ចំណុច ស្របទៅតាមច្បាប់ដើម្បីបញ្ចប់វិវាទ ដូចខាងក្រោម៖ ១. ប្រាក់ឈ្នួលដែលមិនទាន់បានបើក ២. ប្រាក់បំណាច់ទូទាត់ជួសការឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់ ៣. ប្រាក់បំណាច់ជួសការជូនដំណឹងមុន និង៤. ប្រាក់បំណាច់អតីតភាពការងារ។

ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ បានគូសបញ្ជាក់នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥នេះ ថា “តាមរយៈដំណោះស្រាយជាបន្តបន្ទាប់របស់ក្រសួងដែលលឿនរហ័សដូចក្នុងករណីនេះ ខ្ញុំសូមបញ្ជាក់ជូនបងប្អូនកម្មករកម្មការិនីនិងសាធារណជនមេត្តាជ្រាបថាក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលមានឯកឧត្តម ហេង សួរ ជារដ្ឋមន្ត្រី និងជាសេនាធិការជូនរាជរដ្ឋាភិបាលដែលមានសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត ជាប្រមុខ មិនដែលបណ្ដែតបណ្ដោយ ព្រងើយកន្តើយចំពោះបញ្ហារបស់បងប្អូនកម្មករកម្មការិនី ក៏ដូចជានិយោជកនោះទេ និងផ្តល់ដំណោះស្រាយលឿនរហ័សស្របតាមច្បាប់ដែលធានាប្រយោជន៍ជូនទាំងកម្មករ និងនិយោជក”។

ក្រសួងតាមរយៈមន្ត្រីជំនាញរបស់ខ្លួនបានយកចិត្តទុកដាក់នៅតម្កល់ផលប្រយោជន៍របស់កម្មករ និងនិយោជកស្របតាមច្បាប់ដែលមានចែង។ ជាមួយគ្នានេះ អ្នកនាំពាក្យបានអំពាវនាវសូមបងប្អូនកម្មករកម្មការិនីនិងសាធារណជនទាំងអស់សូមបន្តជឿជាក់ និងទុកចិត្តមកលើក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner