លោក Musk ថា នឹងគិតពីរឿងរកលុយ ច្រើនជាងនយោបាយវិញ
វ៉ាស៊ីនតោន ៖ មហាសេដ្ឋីបច្ចេកវិទ្យា លោក Elon Musk នៅថ្ងៃអង្គារនិយាយថា លោកកំពុងដកខ្លួនចេញពីការចំណាយទាំងពេលវេលា និងទ្រព្យសម្បត្តិលើរឿងនយោបាយ ហើយថា ក្រុមហ៊ុនផលិតឡានអគ្គិសនី Tesla របស់គាត់លោកកំពុងដំណើរការល្អឡើងវិញ។
លោក Musk បានប្រាប់វេទិកាសេដ្ឋកិច្ចកាតារបស់សារព័ត៌មាន Bloomberg នៅទីក្រុងដូហា តាមអនឡាញថា ទាក់ទងនឹងការចំណាយពេលវេលារឿងនយោបាយ ខ្ញុំនឹងធ្វើវាឱ្យបានច្រើននាពេលអនាគត។
លោក Musk បន្ថែមថា ក្រៅពីការធ្លាក់ចុះនៃការលក់នៅអឺរ៉ុប Tesla រឹងមាំនៅគ្រប់ទីកន្លែង ដោយលោកបានលើកឡើងពីភាគហ៊ុនរបស់ Tesla នៅផ្សារហ៊ុន Wall Street ជាសញ្ញាមួយបង្ហាញថាក្រុមហ៊ុនកំពុងដំណើរការល្អឡើងវិញ។
ការអត្ថាធិប្បាយរបស់លោក Musk នឹងបង្កឱ្យមានការរំពឹងទុកថា ទំនាក់ទំនងជិតស្និទ្ធរវាងលោក និងលោក Trump អាចនឹងប្រែប្រួល នៅពេលដែលមហាសេដ្ឋីមានបំផុតក្នុងលោករូបនេះ ចាកចេញពីតួនាទីពេញម៉ោងរបស់គាត់ ក្នុងនាមជាប្រធានកាត់បន្ថយការចំណាយសម្រាប់រដ្ឋបាលអាមេរិក។
Tesla ដែលជាប្រភពដ៏សំខាន់នៃទ្រព្យសម្បត្តិរបស់លោក Musk បានរងការខូចខាតម៉ាកយីហោយ៉ាងខ្លាំង ដោយសារតែការងារនយោបាយរបស់គាត់ ជាពិសេសជាមួយលោក Trump។ តួយ៉ាង ចាប់តាំងពីលោក Trump ចូលកាន់តំណែងមក Tesla បានក្លាយជាគោលដៅតវ៉ារបស់បាតុករ និងរងការបំផ្លិចបំផ្លាញទាំងនៅអាមេរិក និងប្រទេសដទៃទៀត៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា