បុរសម្នាក់បើកទ្វារយន្តហោះបង្កចលាចលពេលហោះហើរលើអាកាស

តូក្យូ ៖ យន្តហោះជប៉ុនមួយគ្រឿង ដែលធ្វើដំណើរពីទីក្រុងតូក្យូ ទៅកាន់រដ្ឋតិចសាស់ ត្រូវបង្ខំចុះចតជាបន្ទាន់ បន្ទាប់ពីអ្នកដំណើរម្នាក់បានបង្កចលាចលលើយន្តហោះ ដោយព្យាយាមបើកទ្វារមួយអំឡុងពេលហោះហើរ។

ក្រុមហ៊ុនអាកាសចរណ៍ All Nippon Airways (ANA) ជើងហោះហើរលេខ 114 ត្រូវបានបង្វែរទិសដៅទៅទីក្រុង Seattle វិញ ពោលគឺប៉ុន្មានម៉ោងបន្ទាប់ពីបានហោះឡើងកាលពីថ្ងៃសៅរ៍ ដោយសារតែអាកប្បកិរិយាអ្នកដំណើរម្នាក់ខុសប្រក្រតី។

ភ្លាមៗបុរសម្នាក់នោះ ត្រូវបានរារាំងដោយអ្នកដំណើរ និងបុគ្គលិកជើងហោះហើរដទៃទៀត។ ក្រោយមកគាត់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ហើយមកទល់ពេលនេះ គេនៅមិនទាន់ដឹងថាតើគាត់ត្រូវប្រឈមមុខនឹងការចោទប្រកាន់ណាមួយទេ។

នេះជាឧប្បត្តិហេតុថ្មីបំផុតមួយ ដែលស្រដៀងគ្នានឹងឧប្បត្តិហេតុពីមុនៗដែរ។ តួយ៉ាង កាលពីខែមេសា ជើងហោះហើរ Jetstar ពីកោះបាលី ប្រទេសឥណ្ឌូណេស៊ី ក៏ត្រូវបង្ខំចិត្តហោះហើរត្រលប់ក្រោយវិញផងដែរ អំឡុងពេលធ្វើដំណើរទៅកាន់ទីក្រុង Melbourne ប្រទេសអូស្ត្រាលី បន្ទាប់ពីមានអ្នកដំណើរម្នាក់បានព្យាយាមបើកទ្វារយន្តហោះនៅលើអាកាស៕

ប្រភព ៖ BBC ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner