សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអគ្គរដ្ឋអាជ្ញារុស្សីចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា

(ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Igor Krasnov អគ្គរដ្ឋអាជ្ញា នៃសហព័ន្ធរុស្សីចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ។

នៅក្នុងជំនួបនេះ ឯកឧត្តម Igor Krasnov បានរំលឹកពីជំនួបឯកឧត្តម វ្ល៉ាឌីមៀ ពូទីន ប្រធានសហព័ន្ធរុស្ស៊ី ជាមួយសម្តេចតេជោ ហ៊ុន សែន កាលពីឆ្នាំ២០១៦ ដោយបានកោតសរសើរចំពោះចំណងមិត្តភាពកម្ពុជា-រុស្ស៊ី ដែលមានភាពរឹងមាំរយៈពេលជិត ៧០ឆ្នាំ ចាប់តាំងពីប្រទេសទាំងពីរ បានបង្កើតទំនាក់ទំនងការទូតមក ។

អគ្គរដ្ឋអាជ្ញារុស្ស៊ី បាននិយាយថា រុស្ស៊ីកោតសរសើរយ៉ាងខ្លាំង ចំពោះការរួមចំណែករបស់កម្ពុជា ចំពោះការអភិវឌ្ឍន៍កិច្ចសន្ទនាទ្វេភាគី ។

ឯកឧត្តម Igor Krasnov ជឿជាក់ថា កិច្ចព្រមព្រៀងទាំងអស់ ដែលកើតចេញ ពីដំណើរទស្សនកិច្ចនេះ នឹងរួមចំណែកដល់ការបង្កើនសក្តានុពល នៃការអនុវត្តច្បាប់ នៃរដ្ឋរបស់ប្រទេសទាំងពីរ ។

សូមជម្រាបថា ឯកឧត្តម Igor KRASNOV អគ្គរដ្ឋអាជ្ញា នៃសហព័ន្ធរុស្សី បានដឹកនាំគណៈប្រតិភូ ១៧រូប អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៦-២៧ ខែ ឧសភា ឆ្នាំ ២០២៥ តបតាមការអញ្ជើញរបស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក្នុងគោលបំណងពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការ ទ្វេភាគី និងកិច្ចសហប្រតិបតិ្តការផ្នែកច្បាប់ ដើម្បីផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner