អ្នកនាំពាក្យក្រសួងបរិស្ថានធ្វើការបំភ្លឺព័ត៌មានទាក់ទងនឹងគម្រោងសាងសង់បង្គោលអង់តែនទូរសព្ទលើភ្នំខ្នងផ្សារ

ភ្នំពេញ៖ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន នៅល្ងាច ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២៥ បានធ្វើការបំភ្លឺ​ចំពោះការ​ផ្សព្វផ្សាយ​តាមសារព័ត៌មាន និងបណ្តាញសង្គមមួយចំនួន មិនបានឆ្លុះបញ្ចាំងពី​ការពិតភ្ជាប់ជាមួយ​រូបភាព​បង្គោលអង់តែនទូរសព្ទនៅតំបន់ខ្នងផ្សារ ក្នុងភូមិសាស្រ្តស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

អ្នកនាំពាក្យក្រសួងបរិស្ថានបានបញ្ជាក់ថាទី១. រូបភាពដែលបាន​ផ្សព្វផ្សាយ​លើគណនីព័ត៌មានមួយចំនួននោះ គឺខុស​ពីការពិត គឺការកាត់ត មិនមានករណីនេះកើតឡើងនៅទីតាំងជាក់​ស្តែងដូច​មានក្នុងរូបភាពនោះទេ ,ទី២.​ ក្រសួង​បរិស្ថាន សហការជាមួយក្រសួង​ប្រៃសណីយនិងទូរគមនាគមន៍ រៀបចំសាសង់បង្គោលអង់តែនទូរសព្ទ ដែលមានលក្ខណៈ​សមស្រប​ទៅនឹងភ្នំខ្នងផ្សារ។ អង់តែនទូរសព្ទនឹង​សង់ឡើងប្រកបដោយសោភ័ណភាព មានរាងដូចជាដើមឈើ និងមិន​ប៉ះពាល់​តំបន់ទេសភាព ធនធានធម្មជាតិ ក៏ដូចជាជីវៈចម្រុះនៃតំបន់ទី​លំហែបៃតង,ទី៣. ការសាងសង់អង់តែនទូរសព្ទ ជួយ​ពង្រឹងសេវាកម្ម​ទេសចរណ៍ ទាក់ទាញបន្ថែមទៀតអ្នកទេសចរណ៍ សម្រាប់ជា​ប្រយោជន៍​ដ៏សំខាន់ ដល់ការអភិវឌ្ឍ​ជីវភាពប្រជាពលរដ្ឋនៅតាម​សហគមន៍មូលដ្ឋាន ឱ្យមានភាពពល្អប្រសើរ ចូលរួមការពារនិង​អភិរក្សធនធានធម្មជាតិ សម្រាប់កូនចៅតជំនាន់។

ក្រសួងបរិស្ថានសូមអំពាវនាវ ដល់សារព័ត៌មាន និងបណ្តាញផ្សព្វ​ផ្សាយសង្គមមួយចំនួន កុំធ្វើការផ្សព្វផ្សាយព័ត៌មានមិនពិត ព្រោះនាំ​ឱ្យមានការយល់ច្រឡំ អំពីគម្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធ អភិវឌ្ឍន៍​គោលដៅលំហែបៃតង នៅតំបន់ខ្នងផ្សារ ដោយគោរពតាម​បទដ្ឋាន​បច្ចេក​ទេសបរិស្ថាន មិនប៉ះពាល់ដល់ធនធានធម្មជាតិ និងទេសភាព​នៃតំបន់ធម្មជាតិ ជំរុញចំនួន​ភ្ញៀវទេសចរ ទៅកម្សាន្តឱ្យបានច្រើនឡើង ជួយបង្កើតការងារ ផ្តល់កម្លាំងជំរុញដល់សេដ្ឋកិច្ចក្នុងមូលដ្ឋាន និងកសាង​សហគមន៍​នូវតម្លៃភាពជាម្ចាស់នៃទីលំហែបៃតង។
សូមទស្សនារូបភាពពិតនៃគម្រោងសាងសង់បង្គោលអង់តែនទូរស័ព្ទនៅលើតំបន់ខ្នងផ្សារ៖ (មានវីដេអូ)
ដោយ៖ង៉ាន ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner