អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ៖ ក្នុងខែឧសភា មានពាក្យប្តឹង៥៤ និងមន្រ្តីប្រកាសទ្រព្យសម្បត្តិសរុប ១១៥រូប
(ភ្នំពេញ)៖ មន្រ្តីអ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយបានថ្លែងថាក្នុងខែ ឧសភា ឆ្នាំ ២០២៥នេះមានពាក្យប្តឹងសរុបចំនួន៥៤ ក្នុងនេះមាន៣សំណុំរឿងត្រូវបានបញ្ជូនទៅតុលាការ និងចំណែកការប្រកាសទ្រព្យសម្បត្តិ និងបំណុលវិញមានមន្រ្តីសរុប ១១៥រូប។

បញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានក្នុងកិច្ចប្រជុំលើកទី៤៧ អាណត្តិទី៣ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយនារសៀលថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ ២០២៥ ឯកឧត្តម សយ ច័ន្ទ វិចិត្រ មន្រ្តីនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយឱ្យដឹងថាអង្គភាពប្រឆាំងអំពើពុរលួយបានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេច លើពាក្យប្ដឹងដែលមានក្នុងខែឧសភា សរុបចំនួន ៥៨ ពាក្យប្ដឹង និងក្នុងនេះមាន៣សំណុំរឿងត្រូវបានបញ្ជូនទៅតុលាការ។ចំពោះការងារប្រកាសទ្រព្យសម្បត្តិ និងបំណុលវិញ មន្ត្រីចំនួន ១១៥ រូប បានមកប្រកាសទ្រព្យសម្បត្តិនិងបំណុល ក្នុងនោះមន្ត្រីទើបទទួលបានការតែងតាំងថ្មី ចំនួន ៨៩ រូប ដោយឡែកមន្ត្រី ០២រូប បានប្រកាសក្រោយបញ្ឈប់ពីមុខតំណែង និង ២៤ រូបទៀត បានមក ប្រកាសទ្រព្យសម្បត្តិនិងបំណុល ដោយមូលហេតុលាឈប់ ចូលនិវត្តន៍និងចប់អាណត្តិ។

ឯកឧត្តមបានថ្លែងឱ្យដឹងដែរថា៖ ក្នុងខែឧសភានេះដែរអង្គភាពប្រឆាំងអំពើពុករលួយបាន ចូលរួមសង្កេតការណ៍កិច្ចលទ្ធកម្មសាធារណៈ ចំនួន ១៤៧ គម្រោង របស់អង្គភាពលទ្ធកម្ម ចំនួន ៤៥ អង្គភាព និងបានបន្តចុះប្រតិបត្តិការនៅតាមមូលដ្ឋានជាក់ស្តែងមួយចំនួនទៀត តាមសំណើរបស់ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងផ្សេងៗទៀត។

ឯកឧត្តម សយ ច័ន្ទ វិចិត្រ បានឱ្យដឹងដែរថា៖ក្រៅពីនេះ អង្គភាពប្រឆាំងអំពើពុករលួយបានចូលរួមសង្កេតការណ៍ការប្រឡងចំនួន៣លើកក្នុងដូចជា ការប្រឡងថ្នាក់ជាតិ ជ្រើសរើស និស្សិត ចូលសិក្សាថ្នាក់ឆ្នាំទី១ កម្រិតបរិញ្ញាបត្ររង នៅតាមគ្រឹះស្ថានបណ្តុះបណ្តាល ក្នុងវិស័យសុខាភិបាល សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ ,ការប្រឡងជ្រើសរើសមន្ត្រី រាជការ ឱ្យចូលបម្រើការនៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ក្នុងក្របខណ្ឌទីស្តីការគណៈរដ្ឋមន្ត្រី ដែល បានរៀបចំដោយក្រសួងមុខងារសាធារណៈ និងការប្រឡងជ្រើសរើសបេក្ខជនចូលសិក្សា វិជ្ជាជីវៈមេធាវីជំនាន់ ទី២០ ដែលរៀបចំដោយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។
គួរបញ្ជាក់ថា បើយោងតាមរបាយការណ៍ក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយបានឱ្យដឹងដែរថា ក្នុងករណីដោយឡែកមួយទៀតគឺការប្រឡងចូលធ្វើជាមេធាវីជំនាន់ទី២០ ចំនួន ៤០នាក់លើអ្នកដាក់ពាក្យចំនួន ៦២១នាក់ (ស្រី ២៤០)ដែលអង្គភាពប្រឆាំងអំពើពុករលួយបានចូលរួម ដែរនោះឃើញថាអ្នកដាក់ពាក្យ១រូប ឈ្មោះលោក យិន ហេង ហៅចំប៉ីខ្មៅ ត្រូវបានបដិសេធន៍ មិនទទួលឱ្យចូលប្រឡង។

ជុំវិញបញ្ហាករណីលោក យិន ហេង ហៅចំប៉ីខ្មៅ ដែលមិនទទួលឲ្យចុះឈ្មោះ ជាបេក្ខជនចូលប្រឡងនេះត្រូវបានគេពន្យល់ថាដោយសារតែមិនមានគ្រប់គ្រាន់តាមលក្ខណសម្បត្តិសម្រាប់ដាក់ពាក្យប្រឡង ដែល បានកំណត់ច្បាស់៥ចំណុចសំខាន់ៗគឺៈទី១. ត្រូវមានសញ្ជាតិខ្មែរ,ទី២. ត្រូវមានបរិញ្ញាបត្រច្បាប់ឬសញ្ញាបត្រច្បាប់ដែលបានប្រកាសថាមានតម្លៃសមមូលក្នុងនេះដូចជាត្រូវមានសញ្ជាតិខ្មែរ, ត្រូវមានបរិញ្ញាបត្រច្បាប់ឬសញ្ញាបត្រច្បាប់ដែលបានប្រកាសថាមានតម្លៃសមមូល,មិនដែលត្រូវបានផ្តន្ទាទោសជាបទមជ្ឈិម ដូចជា ការលុបឈ្មោះចោល ការបញ្ឈប់ពីមុខងារ ឬផ្តន្ទាទោសបទរដ្ឋបាល ឬឧក្រិដ្ឋ ឬបទវិន ការហូតងារពីអំពើផ្ទុយនឹងកិត្តិយស ស ឬអំពើមិនស្អាតស្អំ, មិនត្រូវមានធនក្ស័យផ្ទាលនិងត្រូវមានសីលធម៌ និងកាយសម្បទាសមរម្យ,ទី៣. មិនដែលត្រូវបានផ្តន្ទាទោសជាបទមជ្ឈិម ដូចជា ការលុបឈ្មោះចោល ការបញ្ឈប់ពីមុខងារ កា ន័យ ឬផ្តន្ទាទោសបទរដ្ឋបាល ឬឧក្រិដ្ឋ ឬបទវិន ការហូតងារពីអំពើផ្ទុយនឹងកិត្តិយស ស ឬអំពើមិនស្អាតស្អំ,ទី៤. មិនត្រូវមានធនក្ស័យផ្ទាល និងទី៥. ត្រូវមានសីលធម៌ និងកាយសម្បទាសមរម្យ។
ហេតុនេះចំពោះករណីលោកយិន ហេង ហៅចំប៉ីខ្មៅ មិនអាចបំពេញលក្ខណសម្បត្តិមួយចំនួន ជាពិសេសលើច្រើនចំណុច នៃចំណុចទី៣ឈ្មោះនេះមានប្រវត្តិត្រូវបានបញ្ឈប់ពីមុខងារទៀតផង៕
ដោយ ៖ ម៉ាដេប៉ូ
រូបភាព ៖ លោក ហេង សម្បត្តិ
