បេសកជនរបស់ត្រាំមានគំនិតវិជ្ជមាន លើបទឈប់បាញ់នៅហ្គាហ្សា

បរទេស ៖ បេសកជន របស់សហរដ្ឋអាមេរិក លោក Steve Witkoff បានអះអាង នៅចំពោះមុខលោក Trump ថា លោកមានគំនិតវិជ្ជមាន ចំពោះការចរចា បទឈប់បាញ់ នៅតំបន់ហ្គាហ្សា។

លោក Steve Witkoff បាននិយាយ កាលពីថ្ងៃពុធថា «លោកមានអារម្មណ៍ល្អណាស់» អំពីបទឈប់បាញ់ នៅតំបន់ហ្គាហ្សា ដែលអាចកើតមាន រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដោយបន្ថែមថា លោករំពឹង បញ្ជូនសំណើថ្មី ក្នុងពេលឆាប់ៗនេះ។

លោក Witkoff បានប្រាប់អ្នកយកព័ត៌មាន ជាមួយលោកប្រធានាធិបតី Donald Trump នៅសេតវិមានថា «ខ្ញុំមានអារម្មណ៍ល្អ អំពីការទទួលបានដំណោះស្រាយ រយៈពេលវែង, ការឈប់បាញ់ បណ្តោះអាសន្ន ដោយសន្តិវិធី សម្រាប់ជម្លោះនេះ»។

ទោះបីជាយ៉ាងណា កងកម្លាំងអ៊ីស្រាអែល នៅតែបន្តការទម្លាក់គ្រាប់បែក ឥតឈប់ឈរ ទៅលើប្រជាជនប៉ាឡេស្ទីន ដែលកំពុងស្រេកឃ្លាន នៅក្នុងតំបន់ហ្គាហ្សា ហើយបានបន្តដាក់កម្រិតយ៉ាងធ្ងន់ធ្ងរ ដល់ការបញ្ចូលជំនួយ ទៅក្នុងរង្វង់ដែលត្រូវបានឡោមព័ទ្ធ។ ចំនួនមនុស្សស្លាប់ ក្នុងសង្គ្រាមនៅហ្គាហ្សា អូសបន្លាយ ប្រមាណ២០ខែមកនេះ បានកើនដល់ ជាង៥,៤០០០នាក់ហើយ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner