រដ្ឋាករទឹកបាត់ដំបងបន្ថែមសមត្ថភាពដល់អ្នកសម្របសម្រួលសហគមន៍ទាំងអស់នៅក្រុងបាត់ដំបង

បាត់ដំបង៖អគ្គរដ្ឋាករទឹកបាត់ដំបង និងជាប្រធានក្រុមគាំទ្រគម្រោង បាន​​បើកវគ្គបណ្តុះបណ្តាល “វគ្គ២” ស្តីពីនីតិវិធី​នៃការត្រួតពិនិត្យ​តាមដាន និងវាយតម្លៃរបស់អតិថិជនរដ្ឋាករទឹក និងវគ្គបណ្តុះបណ្តាល​ពង្រឹងសមត្ថភាពបន្ថែម ស្តីពី​មូលដ្ឋានគ្រឹះនៃការនិយាយជា​សាធារណៈជូនទៅដល់បុគ្គលិកសម្របសម្រួលការងារសហគមន៍ដែលមកពីសង្កាត់ទាំង១០ នៃក្រុងបាត់ដំបងរយៈពេលបីថ្ងៃចាប់ពីថ្ងៃ​ទី២៧-៣០ ខែឧសភាឆ្នាំ២០២៥នៅសណ្ឋាគារស្ទឹងសង្កែ ក្រុងបាត់ដំបង។វគ្គនេះស្ថិតក្នុងក្របខ័ណ្ឌគម្រោងជំរុញការផ្គត់ផ្គង់ទឹក​ស្អាតនិងអនាម័យនៅក្រុងបាត់ដំបង ។

ក្នុងពិធីបើកវគ្គឯកឧត្តម អ៊ុត ក្លឹង អគ្គនាយករដ្ឋាករទឹកបាត់ដំបងបាន​ប្រាប់​មន្ត្រីជាសិក្ខាកាមថា វគ្គនេះ​មានសារសំខាន់​សម្រាប់ពេល​អនុវត្ត​ការងារជាក់ស្តែង ។ដូចនេះត្រូវយកចិត្តទុកដាក់ស្តាប់ការពន្យល់​របស់​គ្រូឧទ្ទេស។ បើមិនយល់ ឬ ឆ្ងល់​ត្រូវ​ហ៊ានសួរ។ឯកឧត្តមរំពឹងថា តាមរយៈ​ការបណ្តុះបណ្តាល”វគ្គ២”នេះ នឹងធ្វើឱ្យមន្ត្រីសម្របសម្រួល​នៃសង្កាត់​ទាំង១០​កាន់តែមានសមត្ថភាព និងងាយស្រួលក្នុងការ​បំពេញតួនាទី ភារកិច្ចរបស៎ខ្លួនកាន់តែប្រសើរថែមទៀត។

ចំណែកលោក សុខ ពុធពណ្ណរាយ មន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍និងជា​មន្ត្រីកសាង​ស្ថាប័នការ​អនុវត្តនិងអ្នកសម្របសម្រួលវគ្គបណ្តុះបណ្តាល បានគូសរំលេចពី​ការចូលរួមរបស់អតិថិជនក្នុងក្របខ័ណ្ឌគម្រោងជំរុញការផ្គត់ផ្គង់​ទឹកស្អាត និងអនាម័យ ។លោកថានេះជាគោលដៅ ដ៏សំខាន់ក្នុង​ចំណោមគោលដៅ​សំខាន់ៗជាច្រើន​របស់រាជរដ្ឋាភិបាល ក្នុងគោល​បំណងលើកកម្ពស់សិទ្ធិរបស់អតិថិជន និងការពង្រឹងភាពជាដៃគូ​នៃរដ្ឋបាលថ្នាក់ក្រោមជាតិ រវាងអ្នកផ្តល់សេវាសាធារណៈនិងអតិថិជន​ដែលជាអ្នកប្រើប្រាស់សេវា។

មន្ត្រីដដែលបន្តថា វគ្គបណ្តុះបណ្តាលនេះ នឹងធ្វើឱ្យ​សិក្ខាកាម​កាន់​តែយល់ដឹងពីសារៈសំខាន់នៃការ​ត្រួត​ពិនិត្យ​តាមដាននិងវាយតម្លៃ ,ការផ្តល់សេវាទឹកស្អាតនិងអនាម័យ។ធ្វើឱ្យមន្ត្រីសហគមន៍អាច​បកស្រាយ​បាន ពីតួនាទីរបស់​អ្នកសម្របសម្រួលសហគមន៍និង​តួនាទី​របស់អ្នកផ្តល់សេវា៕
អត្ថបទ-រូបភាព៖ អ៊ុក សំអាន ប.ប

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner