ក្រុមហ៊ុន ឌីភីអិនវី ឯ.ក បានរួមចំណែកលើកទឹកចិត្ត និងឧបត្ថម្ភជូនដល់កងទ័ពនូវទឹករ៉ែធម្មជាតិកាយា ចំនួន ១០០០កេស និងអង្ករផ្កាខ្ញី ២តោន
ភ្នំពេញ៖ក្រុមហ៊ុន ឌីភីអិនវី ឯ.ក បានរួមចំណែកលើកទឹកចិត្ត និងឧបត្ថម្ភជូនដល់កងទ័ព តាមរយៈ ឯកឧត្តម កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស ចំពោះកិច្ចខិតខំប្រឹងប្រែងការពារជាតិមាតុភូមិ នូវទឹករ៉ែធម្មជាតិកាយា ចំនួន ១ ០០០កេស និងអង្ករផ្កាខ្ញី ២តោន។

សូមជម្រាបថា ទឹកបរិសុទ្ធកាយា ជាទឹករ៉ែធម្មជាតិខ្មែរ១០០ភាគរយ ដែលមានប្រភពពីជួរភ្នំឱរ៉ាល់ មានកម្ពស់ខ្ពស់ជាងគេបង្អស់នៅប្រទេសកម្ពុជា។នេះជាពេលវេលាដែលខ្មែរ រួបរួមគ្នាទាំងស្មារតី និងសំភារៈ ដើម្បីជាកម្លាំងចិត្តជូនដល់កងទ័ព ដែលកំពុងការពារបូរណភាពទឹកដី ជូនជាតិមាតុភូមិ និងភាពសុខដុមរម្យនារបស់ប្រជាពលរដ្ឋ ក្រោមម្លប់សន្តិភាព ។

ព្រមជាមួយគ្នានេះដែរ ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន ក៏ដូចបុគ្គលិកទាំងអស់ សូមគោរពជូនពរកងទ័ពជួរមុខគ្រប់រូប ទទួលបានជោគជ័យ និងមានសុខសុវត្ថិភាពទាំងអស់គ្នា។
ខ្មែរស្រលាញ់ខ្មែរ ! ខ្មែររួបរួមគ្នាដើម្បីប្រទេសជាតិ !៕
ដោយ៖អត្ថបទីផ្សារ
