ជាង១ពាន់នាក់ជិះទូកតូចទៅដល់អង់គ្លេស ត្រឹម១ថ្ងៃ

បរទេស ៖ ទិន្នន័យ របស់រដ្ឋាភិបាលអង់គ្លេស បានបង្ហាញថា ជនចំណាកស្រុក ជាង១,១០០នាក់ បានជិះទូកតូចៗ ឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យ ចូលដល់ដីអង់គ្លេស ត្រឹមតែ១ថ្ងៃ។

ជនចំណាកស្រុកប្រហែល ១,១៩៤នាក់ បានទៅដល់ចក្រភពអង់គ្លេស កាលពីថ្ងៃសៅរ៍ ដែលជាកំណត់ត្រាប្រចាំថ្ងៃ ថ្មី សម្រាប់ឆ្នាំ២០២៥ នេះបើទិន្នន័យរបស់រដ្ឋាភិបាល។ ចំនួននេះ បានធ្វើឲ្យ
ចំនួនសរុបនៃការឆ្លងកាត់ជនចំណាកស្រុក នៅឆ្នាំនេះ ដល់១៤,៨០៨នាក់ ជាតួលេខដែលមិនធ្លាប់មាន ពីមុនមក បើទោះបីជាមានវិធានការជាច្រើន ដែលធ្វើឡើង ដោយរដ្ឋាភិបាលបារាំង និងចក្រភពអង់គ្លេស ទប់ស្កាត់ការឆ្លងកាត់ ក៏ដោយ។

រដ្ឋមន្ត្រីការពារជាតិ ចក្រភពអង់គ្លេស លោក John Healey បានពណ៌នាថា “គួរឱ្យតក់ស្លុត” តែ តិចជាងកំណត់ត្រា នៃជនចំណាកស្រុកចំនួន ១,៣០០នាក់ ដែលមកដល់លើទូកតូចៗ នៅក្នុងមួយថ្ងៃ កាលពីខែកញ្ញា ឆ្នាំ២០២២៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner