អាល្លឺម៉ង់ត្រូវការទ័ព៦ម៉ឺននាក់បន្ថែម ក្រោយរុស្ស៊ីគំរាម

បរទេស ៖ យោធាអាល្លឺម៉ង់នឹងត្រូវការទាហាន ប្រហែល ៦០,០០០ នាក់ បន្ថែមទៀត នេះបើតាមការបញ្ជាក់ របស់រដ្ឋមន្ត្រីការពារជាតិ ប្រទេសមួយនេះ។ ជាការប្រកាស ក្រោយពេលដែលរុស្ស៊ីព្រមាន ជុំវិញការជួយ ដល់អ៊ុយក្រែន។

រដ្ឋមន្ត្រីការពារជាតិ អាល្លឺម៉ង់ លោក Boris Pistorius បាននិយាយ នៅថ្ងៃព្រហស្បតិ៍នេះថា កងទ័ពអាល្លឺម៉ង់ នឹងត្រូវការបន្ថែម ពី ៥០,០០០ ទៅ ៦០,០០០ នាក់ទៀត ក្រោមលក្ខខណ្ឌតម្រូវថ្មី របស់ណាតូ ដើម្បីឆ្លើយតបនឹងការគំរាមកំហែង ពីប្រទេសរុស្ស៊ី។

លោក Pistorius បាននិយាយ នៅក្នុងកិច្ចប្រជុំរបស់អង្គការណាតូ នៅទីក្រុងប្រ៊ុចសែលថា «យើងសន្មត់ក្នុងចំនួននេះ បន្ថែមទៀត នៅក្នុងកងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើង សព្វថ្ងៃនេះ» ។

ការប្រកាស ពីការបង្កើន ចំនួនទាហានេះ បានធ្វើឡើង ក្រោយប៉ុន្មានថ្ងៃ ដែលរុស្ស៊ីប្រកាសតៀមលក្ខណៈ វាយប្រហារ លើប្រទេសអាល្លឺម៉ង់ ប្រសិនបើរដ្ឋាភិបាលក្រុងប៊ែកឡាំង ហ៊ានជួយ អ៊ុយក្រែន ប្រើប្រាស់កាំជ្រួច Taurus បាញ់ផ្លោង ទៅលើទឹកដីរុស្ស៊ី៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner