កីឡាករវាយកូនគោលល្បីលំដាប់ពិភពលោកជាង១០០នាក់ និងមកចូលរួមការប្រកួតវាយកូនគោលអន្តរជាតិនៅកម្ពុជា

អត្ថបទដោយ៖
ជាវ ចន្ធូ

ភ្នំពេញ៖ ឯកឧត្តម ជា បូរ៉ា ប្រតិភិអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនគោលកម្ពុជា បានថ្លែងប្រាប់ទូរទស្សន៍អប្សរាថា សហព័ន្ធកីឡាវាយកូនគោលកម្ពុជា នឹងទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាវាយកូនគោលអន្តរជាតិ International Series Cambodia 2025 ចាប់ពីថ្ងៃទី០៩ ដល់ទី១២ ខែតុលា ឆ្នាំ២០២៥ នៅទីលានកីឡាវាយកូនគោលឈុនអូនហ្គហ្វរីស៊ត រាជធានីភ្នំពេញ ។

ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោលអន្តរជាតិនេះ រៀបចំឡើងដោយសហការជាមួយ LIV Golf ដែលជា ស្ថាប័នវាយកូនគោលអន្តរជាតិដ៏ធំបំផុតមួយក្នុងពិភពលោក។ ព្រឹត្តិការណ៍នេះមានគោលបំណងលើកស្ទួយវិស័យទេសចរណ៍ កម្ពុជាតាមរយៈកីឡាវាយកូនគោល ដែលមានអ្នកគាំទ្ររាប់ លាននាក់ក្នុងពិភពលោក។

ឯកឧត្តម អគ្គលេខាធិការ បានបញ្ជាក់ទៀតថា ព្រឹត្តិការណ៍ប្រកួតអន្តរជាតិនេះ គឺជាព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោលដ៏ធំរៀបចំលើកដំបូងនៅកម្ពុជា ដែលមានកីឡាករកូនគោលល្បីៗលំដាប់ពិភពលោកចូលរួមប្រមាណជាជាង១០០នាក់ ក្នុងនោះក៏មានកីឡាករម្ចាស់ផ្ទះកម្ពុជាផងដែរ។

ឯកឧត្តម អគ្គលេខាធិការ អះអាងថា តាមរយៈព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោលអន្តរជាតិ វានឹងរួមចំណែកផ្សព្វផ្សាយអំពីសក្កានុពលកីឡាវាយកូនគោលនៅកម្ពុជា ពិសេស វិស័យទេសចរណ៍ ដែលវានឹងទាក់ទាញអ្នកទេសចរចូលចិត្តកីឡាកូនគោលមកសម្រាក់ស្នាក់នៅក្នុងប្រទេសកម្ពុជាកាន់តែច្រើន។
គួរឱ្យដឹងដែរថា កក្កាដែលនាំឱ្យ LIV Golf សម្រេចចិត្តនាំយកព្រឹត្តិការណ៍កីឡាវាយកូនគោលអន្តរជាតិដ៏ធំមករៀបចំនៅក្នុងប្រទេសកម្ពុជាជាលើកដំបូងនេះ គឺដោយសារតែ LIV Golf សម្លឹងឃើញប្រទេសកម្ពុជាដែលមានសុខសន្តិភាព ដែលជាសុវត្ថិភាពខ្ពស់សម្រាប់កីឡាករលំដាប់ពិភពលោក ពិសេស ទីលានក៏មានសក្កានុពល ដែលអាចរៀបចំការប្រកួតកីឡាវាយកូនគោលអន្តរជាតិបាន ។

សូមបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ការប្រកួតកីឡាវាយកូនគោលអន្តរជាតិ International Series Cambodia 2025 មានកិច្ចសហការណ៍ក្រុមការងាររៀបចំព្រឹត្តិការណ៍មានសមាជិកចំនួន ១២ តំណាង ឱ្យក្រសួង និងស្ថាប័នពាក់ព័ន្ធផ្សេងៗ ដូចជា៖ ក្រសួងការពារជាតិ .ក្រសួងទេសចរណ៍ .ក្រសួងព័ត៌មាន .ក្រុមហ៊ុន ROYAL GROUP .ក្រសួងសុខាភិបាល .អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា .គណៈកម្មាធិការអូឡាំពិកកម្ពុជា .សហព័ន្ធកីឡាវាយកូនគោលកម្ពុជា .រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល .-ទីលានឈុនអូនហ្គហ្វរីស៊ត .DEVENCO .IMG ៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner