ការប្រកួតបាល់ទាត់ វិលជុំកុមារ និងយុវជនប្រចាំរាជធានីភ្នំពេញ បិទបញ្ចប់ដោយជោគជ័យ

ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA-ISF Youth League ប្រចាំរាជធានីភ្នំពេញ បានបិទបញ្ចប់ដោយ ជោគជ័យ ក្រោយដំណើរការប្រកួតចម្រាញ់អស់ជាច្រើន ដោយគិតចាប់ពីខែ មករាមក ។
ព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA-ISF Youth League ប្រចាំរាជធានីភ្នំពេញបាន ទទួលស្វាគមន៍វត្តមានប្អូនៗកីឡាករកីឡាការនីឆ្នើមៗសរុប ៣០ក្រុម ដោយក្នុងនោះក្រុមបាល់ទាត់ ស្ត្រីមានចំនួន ២៩ក្រុម ហើយកីឡាករកីឡាការនីសរុបមានចំនួនដល់ទៅជាង ១,៨០០នាក់ ។ ក្នុងមួយ រដូវកាលពេញ ប្អូនៗកីឡាករកីឡាការនីមានឱកាសអភិវឌ្ឍជំនាញបច្ចេកទេសបាល់ទាត់ និងក៏ដូចជា ជំនាញបំណិនជីវិតល្អៗជាច្រើន ខណៈដែលបានស្គាល់មិត្តភក្តិថ្មីៗ តាមរយៈការប្រកួតក្នុងបរិយាកាស ដ៏មានសុវត្ថិភាព និងពោរពេញដោយភាពកក់ក្តៅ តាមរយៈការផ្តល់កម្លាំងចិត្តគ្នាទៅវិញទៅមក ។

លោក Greg Preston ជាប្រធានគ្រប់គ្រងកម្មវិធីបាល់ទាត់របស់អង្គការផ្កាយសមុទ្របានបង្ហាញពី ចំណាប់អារម្មណ៍របស់លោកថា៖ “ការចូលរួមពីប្អូនៗកីឡាករកីឡាការនីជាង ១,៨០០នាក់ ជាពិសេស ប្អូនៗជាស្ត្រីចូលរួមប្រកួតយ៉ាងស្វិតស្វាញបានសបញ្ជាក់ពីការប្តេជ្ញាចិត្តដ៏ធំរបស់ពួកយើងក្នុងការ ជម្រុញកីឡា ដែលលើកកម្ពស់ការចូលរួម និងសាមគ្គីភាពក្នុងសហគមន៍ ។
ខណៈដែលព្រឹត្តិការណ៍បិទការប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA-ISF Youth League នៅ រាជធានីភ្នំពេញ និងខេត្តទាំងពីរត្រូវបានបញ្ចប់ ពួកយើងកំពុងទន្ទឹងរង់ចាំការមកដល់នៃព្រឹត្តិការណ៍ ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន វគ្គផ្តាច់ព្រ័ត្រ Grand Championship ដែលនឹងប្រព្រឹត្តទៅនៅ ខែកក្កដាខាងមុខ ដែលការប្រកួតនេះនឹងប្រមូលម្តុំក្រុមជើងខ្លាំង ដែលឈ្នះក្នុងការប្រកួតវិលជុំប្រចាំ រាជធានីភ្នំពេញ និងប្រចាំខេត្តកំពង់ធំ និងបន្ទាយមានជ័យមកប្រកួតប្រជែងគ្នាធ្វើជាម្ចាស់ជើងឯក វគ្គផ្តាច់ព្រ័ត្រប្រចាំរដូវកាល២០២៥នេះ ។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះគឺជានិមិត្តរូបនៃទេពកោសល្យ ការសហការគ្នាជាក្រុម និងការប្តេជ្ញាចិត្ត ។ ពួកយើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះដៃគូសហការ ជ្រោមជ្រែងដ៏យូរអង្វែងរបស់ពួកយើងគឺក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព អេ អាយ អេ ខេមបូឌា ចំពោះកិច្ចគាំទ្រដល់ការរៀបចំព្រឹត្តិការណ៍ការប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA-ISF Youth League នេះឡើង និងជួយដល់បេសកកម្មរបស់យើងក្នុងការអភិវឌ្ឍវិស័យបាល់ទាត់ ទូទាំងប្រទេស ។

ដោយ ជាវ ចន្ធូ រូបភាព អង្គការផ្កាយសមុទ្រ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner