រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា និងថៃ ជួបគ្នាដោយបានយកយន្តការកែសម្រួល កងកម្លាំងកងទ័ពប្រទេសទាំងពីរឱ្យដូចក្នុងឆ្នាំ២០២៤
(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា ឯកឧត្តម ទៀ សីហា បានជួបជាមួយ សមភាគីថៃ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការពារជាតិថៃ លោក Phumtham Wechayachai ដើម្បីពិភាក្សាគ្នាជុំវិញបញ្ហាព្រំដែនដែលកំពុងតែមានទំនាស់កាន់តែខ្លាំងរវាងកម្ពុជា-ថៃ។
សារព័ត៌មានថៃមួយមានឈ្មោះថា ថៃរ៉ាត់(Thairath)បានចេញផ្សាយតាម វេបសាយ នៅព្រលប់ថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០២៥នេះថា ក្នុងជំនួបនេះភាគីទាំង២បាន ព្រម ព្រៀងគ្នាដើម្បីកាត់បន្ថយជម្លោះចេះតែកើនឡើងនោះដោយយកយន្តការឱ្យ កងកម្លាំងកងទ័ពទាំងពីរត្រូវតែឈរជើងនៅកន្លែងដើមដដែលដូចក្នុងអំឡុងឆ្នាំ ២០២៤។
ប្រភពពីកាសែតដ៏ធំរបស់ប្រទេសមួយនេះបាននិយាយដែរថា ក្នុងជំនួបពិភាក្សា រវាង ប្រមុខកងទ័ពប្រទេសទាំង២បានឯកភាពបន្តយន្តការកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ដើម្បីឈានទៅដល់ការសន្និដ្ឋានជាក់ស្តែង និងកែសម្រួលកងកម្លាំងក្នុងតំបន់ ឱ្យដូចទៅនឹងឆ្នាំ២០២៤។ ជំនួបនេះដែរធ្វើឡើងនៅខេត្តស្រះកែវ ប្រទេសថៃ។
លោក Phumtham បានបញ្ជាក់ពីសារៈសំខាន់នៃការប្រើប្រាស់យន្តការទ្វេភាគីជា ឧបករណ៍សំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ និងការដោះស្រាយបញ្ហារួមគ្នា ដើម្បីពង្រឹងទំនាក់ទំនងល្អរវាងគ្នាទៅវិញទៅមក៕
ដោយ ៖ ម៉ាដេប៉ូ


