ពលរដ្ឋងាយរងគ្រោះចំនួន ៣០០គ្រួសារ ទទួលអំណោយមនុស្សធម៌ពីក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្ត បន្ទាយមានជ័យ
បន្ទាយមានជ័យ៖ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ អមដំណើរដោយ ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យកាលពីរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាលនិងជូនអំណោយមនុស្សធម៌ ជូនពលរដ្ឋងាយរងគ្រោះចំនួន៣០០គ្រួសារ នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនេះឯកឧត្តមរដ្ឋមន្ត្រីបាននាំនូវការសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជានិងបានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងសហការីសាខាកាកបាទក្រហម ជាពិសេសយុវជននៅតាមភូមិ-ឃុំ ដែលមានធ្វើសកម្មភាពមនុស្សធម៌បានយ៉ាងល្អ និងទាន់ពេលវេលា។ឯកឧត្តមបានលើកទឹកចិត្តឱ្យបន្តចលនានេះឱ្យបានជាប់លាប់គ្រប់ទីកន្លែង ៕
ដោយ៖ឃិន គន្ធា





