មហាគ្រួសារមន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យនាំយកគ្រឿងឧបភោគ បរិភោគជូនដល់កងទ័ពឈរជើង​នៅ​ប្រាសាទតាមាន់ធំ

ឧត្តរមានជ័យ ៖ មហាគ្រួសារ មន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យ និងមន្ត្រីសង្ឃខេត្តទាំងពីរគណៈ មន្ត្រីសង្ឃ​ទាំង៩ស្រុកក្រុង និងអាចារ្យគណៈកម្មការពុទ្ធបរិស័ទប្រមាណ ៧០០អង្គនិងនាក់ បាននិមន្តនិង​អញ្ជើញចុះសួរសុខទុក្ខ​និងនាំយកនូវគ្រឿងឧបភោគបរិភោគ ព្រមទាំងបច្ច័យទៅជូនកងពលតូចថ្មើរជើងលេខ ៤២ប្រចាំទិសទី៣ ប្រាសាទ​តាមាន់ ក្នុងឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ កាលពីព្រឹកថ្ងៃពុធទី៤ ខែមិថុនា ឆ្នាំ២០២៥។

អំណោយដែលប្រគល់ជូនរួមមាន អង្ករ៩តោន ទឹកបរិសុទ្ធ ១ ០០០យួរ ទឹកត្រី ទឹកស៊ីអ៊ីវ ចំនួន១០៩យួរ ត្រីខ៥កេសធំ បារី៥០សុង អំបិល ៥០គីឡូក្រាម មីយើង២៣០កេស តែភេសជ្ជៈចំនួន២០កេស កញ្ចប់ឃីត១០០កញ្ចប់ ស្ករស ៥០​គីឡូក្រាម កាហ្វេមួយកេសធំ ប្រេងឆាមួយចំនួន និងនំអន្សម នំស្លឹកមួយកេសធំ និងថវិកាចំនួន ៩, ២លានរៀល៕ដោយ៖ឃិន គន្ធា

ads banner