អ៊ីស្រាអែលវាយប្រហារលីបង់ ពីលើអាកាសទាំងយប់

បរទេស៖ កាលពីយប់ថ្ងៃព្រហស្បតិ៍ ការវាយប្រហារតាមអាកាស ជាបន្តបន្ទាប់ របស់អ៊ីស្រាអែល បានកើតមានលើតំបន់ជាយក្រុង ភាគខាងត្បូង នៃរដ្ឋធានី Beirut ប្រទេសលីបង់ ដោយអះអាងថា កំណត់គោលដៅ លើរោងចក្រដ្រូន នៅក្រោមដី របស់ក្រុម Hezbollah។

មុនការវាយប្រហារ អ្នកនាំពាក្យយោធាអ៊ីស្រាអែល បានព្រមាន នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា អ្នកស្រុកនៅតំបន់ជាយក្រុង មានទីតាំង នៅជិតកន្លែងនានា ដែលជាកម្មសិទ្ធិ របស់អង្គការភេរវករ Hezbollah ត្រូវជម្លៀសចេញ ជាបន្ទាន់។

អ្នកសម្របសម្រួលពិសេស របស់អង្គការសហប្រជាជាតិ សម្រាប់ប្រទេសលីបង់ បានសរសេរ នៅលើ X ថា ការវាយប្រហារនេះ «បង្កើតការភ័យស្លន់ស្លោ និងការភ័យខ្លាចជាថ្មី» ហើយបានអំពាវនាវឱ្យ បញ្ឈប់សកម្មភាពណាមួយ ដែលអាចបំផ្លាញ បន្ថែមទៀត»។

ប្រធានាធិបតីលីបង់ ថ្កោលទោស ដោយចោទថាជា “ការរំលោភយ៉ាងម៉ឺងម៉ាត់” នៃបទឈប់បាញ់ នៅថ្ងៃទី ២៧ ខែវិច្ឆិកា ដោយចាត់ទុកថា ជាការឈ្លានពាន។ នាយករដ្ឋមន្ត្រីលីបង់ថា ជា “ការរំលោភលើអធិបតេយ្យភាពលីបង់” និង បំពានដំណោះស្រាយរបស់អង្គការសហប្រជាជាតិ ឆ្នាំ២០០៦៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner