លោកត្រាំស្វាគមន៍អាល្លឺម៉ង់ចាយលុយបន្ថែមលើយោធា

បរទេស៖ លោក ប្រធានាធិបតីអាមេរិក Donald Trump បានប្រកាសស្វាគមន៍ ប្រទេសអាល្លឺម៉ង់ ដែលបង្កើនការចំណាយ លើវិស័យការពារជាតិ។

លោក Donald Trump ប្រាប់បែបនេះ ទៅកាន់អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz នៅសេតវិមាន កាលពីថ្ងៃព្រហស្បតិ៍។ លោក Trump បានប្រាប់ លោក Friedrich Merz ថា «ខ្ញុំដឹងថា អ្នកកំពុងចំណាយប្រាក់បន្ថែមទៀត លើវិស័យការពារជាតិ ឥឡូវនេះ ប្រាក់ច្រើនជាងមុនបន្តិច ហើយនោះ ជារឿងវិជ្ជមាន»។ ក្រៅពីអាល្លឺម៉ង់ លោក Trump ក៏បានជំរុញឱ្យ ប្រទេស អឺរ៉ុប ផ្សេងទៀត គ្របដណ្តប់តម្រូវការសន្តិសុខ បន្ថែមទៀត ផងដែរ។

អំឡុងដំណើរទស្សនកិច្ច លើកដំបូង របស់លោក ទៅកាន់ទីក្រុងវ៉ាស៊ីនតោន ចាប់តាំងពីបានក្លាយជាអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz ក៏បានជួបពិភាក្សា ជាមួយលោក Donald Trump អំពីបញ្ហាពន្ធគយ និងសង្គ្រាមនៅអ៊ុយក្រែន ផងដែរ។

ថ្មីៗនេះ អាល្លឺម៉ង់ បានប្រកាសគាំទ្រគំនិត របស់លោក Trump ដែលចង់ឲ្យសម្ព័ន្ធយោធាណាតូ បង្កើនការចំណាយ លើវិស័យការពារជាតិ ៥ភាគរយ ដែលចង់សំដៅលើកញ្ចប់ថវិកាយោធា របស់ប្រទេស ជាសមាជិកទាំងអស់។ ប្រមុខកាទូតអាល្លឺម៉ង់ ទើបបានបញ្ជាក់ប្រាប់រដ្ឋមន្ត្រីការបរទេស នៃប្លុកណាតូ នៅប្រទេសតួកគី នាពេលថ្មីៗនេះ ថា «អាល្លឺម៉ង់បានត្រៀមខ្លួនរួចហើយ ក្នុងការបំពេញកាតព្វកិច្ចនេះ»៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner