លោក Putin ហៅអ៊ុយក្រែនជាពួកភេរវករ

មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានហៅអ៊ុយក្រែនជាពួកភេរវករ និង បានច្រានចោលសំណើរបស់អ៊ុយក្រែន សម្រាប់បទឈប់បាញ់ ឬកិច្ចប្រជុំកំពូលណាមួយ ដោយលោកបានចោទជាសំណួរថាតើនរណានឹងចរចាជាមួយអ្នកដែលពឹងផ្អែកលើអំពើភេរវកម្ម។

លោក វ្ល៉ាឌីមៀ មេដឌីនស្គី ដែលដឹកនាំគណៈប្រតិភូរុស្ស៊ីទៅចរចាជាមួយអ៊ុយក្រែន បានប្រាប់លោក ពូទីន តាមអ៊ីនធឺណិតថា ភាគីអ៊ុយក្រែនស្នើបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌ ៣០ថ្ងៃ ឬ ៦០ថ្ងៃ ដើម្បីរៀបចំកិច្ចប្រជុំកំពូលរវាងលោក ពូទីន និងលោក ហ្សេលេនស្គី។

ឆ្លើយតបភ្លាមៗ លោក ពូទីន បានអះអាងថា បទឈប់បាញ់ណាមួយ គឺប្រៀបដូចទុកពេលឲ្យលោកខាងលិចដឹកជញ្ជូនជំនួយយោធាទៅឲ្យអ៊ុយក្រែន ដើម្បីរៀបចំអំពើភេរវកម្មផ្សេងទៀត។

លោក ពូទីន បានហៅការបំផ្ទុះស្ពាននៅតំបន់ Bryansk និង Kursk ភាគខាងលិចនៃប្រទេសរុស្ស៊ីកាលពីចុងសប្តាហ៍មុន ដែលបណ្តាលឲ្យមនុស្ស ៧នាក់ស្លាប់ ននិងជាច្រើននាក់ទៀតរងរបួស គឺជាការវាយប្រហាររបស់ពួកភេរវជនអ៊ុយក្រែន។

កន្លងមក លោក ពូទីន ក៏បានច្រានចោលការជួបផ្ទាល់ជាមួយលោក ហ្សេលេនស្គី ផងដែរ ដោយលោកបាននិយាយថា គាត់ជាប្រធានាធិបតីមិនស្របច្បាប់ ដែលបានផុតអាណត្តិ។

ហើយឥឡូវនេះ លោក ពូទីន កាន់តែប្រកាន់ជំហររឹងរូសបន្ថែមទៀត នៅពេលដែលអ៊ុយក្រែនបង្កើនការវាយលុករបស់ ខ្លួនប្រឆាំងរុស្ស៊ី ពិសេសការបញ្ជាយន្តហោះដ្រូនវាយលុកមូលដ្ឋានទ័ពអាកាសរុស្ស៊ី៕

ប្រភព ៖ NHK ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner