ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត កកស្ទះ ដោយសារភាគីថៃ បានកែសម្រួលពេលវេលាបើកច្រកព្រំដែន

បន្ទាយមានជ័យ៖ ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានការស្ទះខ្លាំង ក្រោយពេលភាគីថៃ បានកែសម្រួលពេលវេលាបើកច្រកព្រំដែន នៅថ្ងៃអាទិត្យ ទី៨ ខែមិថុនា ឆ្នាំ២០២៥នេះ ស្ថានភាពនៅមិនទាន់ប្រក្រតី បើទោះបីជា មន្ត្រីច្រកព្រំដែននៃប្រទេសទាំងពីរ សម្របសម្រួលក៏ដោយ។

ភាគីថៃ បានសម្រេចកែសម្រួលពេលវេលាបិទបើកច្រកព្រំដែនដោយឯកតោភាគី ដោយបើកចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៤ល្ងាច គ្រប់ច្រកទ្វារអន្តរជាតិ ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner