អ៊ុយក្រែនថា រុស្ស៊ីកំពុងរៀបផែនការបន្តសង្គ្រាម

បរទេស ៖ មេដឹកនាំប្រទេសអ៊ុយក្រែន លោក Zelensky បានអះអាង កាលពីសៅរ៍ថា រុស្ស៊ីកំពុងរៀបចំផែនការ បន្តសង្រ្គាម មិនអើពើ នឹងសំណើសន្តិភាព នោះទេ។

នៅក្នុងសុន្ទរកថាពេលល្ងាច ប្រចាំថ្ងៃ លោក Zelensky បានអំពាវនាវ ជាថ្មីម្ដងទៀត ឱ្យអន្តរជាតិដាក់ទណ្ឌកម្ម លើទីក្រុងម៉ូស្គូ។ លោកបន្តថា «រុស្ស៊ីកំពុងរៀបចំបន្តសង្រ្គាម ដោយមិនអើពើនឹងសំណើសន្តិភាពទាំងអស់…ពួកគេត្រូវតែទទួលខុសត្រូវ ចំពោះរឿងនេះ»។

ការអះអាងនេះ បានធ្វើឡើងភ្លាមៗ ក្រោយពេលដែលទីក្រុងម៉ូស្គូ និងទីក្រុងកៀវ បានចោទប្រកាន់គ្នា ទៅវិញទៅមក ពីការពន្យារពេល និងរារាំងការផ្លាស់ប្តូរ អ្នកទោស ទ្រង់ទ្រាយធំ ដែលភាគីទាំងពីរ បានឯកភាពគ្នា នៅតួកគី។

ជាមួយគ្នា កាលពីថ្ងៃសៅរ៍ រុស្ស៊ីបានបាញ់មីស៊ីល, បញ្ជាដ្រូន ទៅវាយប្រហារ នៅប្រទេសអ៊ុយក្រែន ស្លាប់មនុស្សយ៉ាងតិច ១០នាក់ របួស រាប់សិបនាក់ទៀត។ ជាការបន្តវាយប្រហារ ក្នុងពេលរុស្ស៊ីប្រកាសសងសឹកនឹងអ៊ុយក្រែន ដែលបានវាយប្រហារចាស់ដៃ លើទីតាំងសព្វាវុធរបស់រុស្ស៊ី៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner