ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត មានការស្ទះខ្លាំងក្រោយពេលភាគីថៃបានកែសម្រួលពេលវេលាបើកច្រក
អត្ថបទដោយ៖
ទាវ សារៈមុនី
បន្ទាយមានជ័យ៖ នៅថ្ងៃអាទិត្យទី៨ ខែមិថុនា ឆ្នាំ២០២៥នេះ ស្ថានភាពនៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានការស្ទះខ្លាំង ក្រោយពេលភាគីថៃ បានកែសម្រួលពេលវេលាបើកច្រកព្រំដែន។ បើទោះបីជាយ៉ាងណាមន្ត្រីច្រកព្រំដែននៃប្រទេសទាំងពីរ បន្តជជែក និងសម្រួលដល់ការឆ្លងដែនរវាងប្រជាជនទាំងពីរផងដែរ។
សូមបញ្ជាក់ថា ភាគីថៃ បានសម្រេចជាឯកតោភាគី កែសម្រួលពេលវេលាបើកនិងបិទច្រកព្រំដែន ដោយបើកចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៤ល្ងាច គ្រប់ច្រកទ្វារអន្តរជាតិ ខណៈច្រកទ្វេភាគីត្រូវបានបិទ៕







ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕