រុស្ស៊ីបង្ហាញឡានក្លាសេដឹកសពទាហានអ៊ុយក្រែន
អត្ថបទដោយ៖
លន់ សារ៉ាត
បរទេស ៖ ភាគីរុស្ស៊ីបានបញ្ចេញរូបភាពវីដេអូ នៃរថយន្តក្លាសេ ដឹកសាកសព ទាហានរបស់ប្រទេស អ៊ុយក្រែន។
កាលពីចុងសប្តាហ៍ ក្រសួងការពារជាតិរុស្ស៊ី បានចេញផ្សាយរូបភាពថ្មី ជាអ្វីដែលខ្លួនហៅថា ជារថយន្តទឹកកក ដឹកសាកសព ទាហានអ៊ុយក្រែន ដែលបានស្លាប់ ទៅកាន់ «តំបន់ដោះដូរ» នៅព្រំដែនរុស្ស៊ី-អ៊ុយក្រែន ជាផ្នែកមួយ នៃការផ្លាស់ប្តូរអ្នកទោស និងទាហាន ដែលបានស្លាប់ បន្ទាប់ពីបានចរចា ជាមួយអ៊ុយក្រែន កាលពីថ្ងៃទី២ ខែមិថុនា។
កងទ័ពរុស្ស៊ី អះអាងថា បានផ្ទេរសាកសព ចំនួន ១,២១២នាក់ ហើយ មកទល់ពេលនេះ ជាចំនួនដំបូង ក្នុងចំណោម ៦,០០០នាក់ ដែលពួកគេបានយល់ព្រម ប្រគល់ឲ្យ។ ភាគី អ៊ុយក្រែន បាននិយាយថា ការដោះដូរ នឹងធ្វើឡើង នៅសប្តាហ៍ក្រោយ។
ប៉ុន្តែ កាសែត AFP មិនអាចផ្ទៀងផ្ទាត់ ពីភាពត្រឹមត្រូវ ឬ ទីតាំង និងកាលបរិច្ឆេទ នៃរូបភាពទាំងនេះ ដោយឯករាជ្យ បាននោះទេ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ