អាមេរិកផ្តើមហាមបរទេសមិនឲ្យចូលប្រទេស

បរទេស ៖ សហរដ្ឋអាមេរិកបានចាប់ផ្តើមអនុវត្តបំរាម ហាមមិនឲ្យ ពលរដ្ឋបរទេស មកពី១២ប្រទេស ចូលទឹកដីរបស់ខ្លួន តាមបទបញ្ជារបស់ប្រធានាធិបតី ចាប់ពីថ្ងៃចន្ទនេះ។

បទបញ្ជាហាមប្រាម ការធ្វើដំណើរនេះ ត្រូវបានចុះហត្ថលេខា ដោយលោក Donald Trump កាលពីថ្ងៃពុធ សប្តាហ៍មុន។ យោងតាមសេតវិមាន បានឱ្យដឹងថា វិធានការនេះ សំដៅលើជនជាតិ អាហ្វហ្គានីស្ថាន ភូមា ឆាដ សាធារណរដ្ឋកុងហ្គោ អេក្វាទ័រ-ហ្គីណេ អេរីទ្រា ហៃទី អ៊ីរ៉ង់ លីប៊ី សូម៉ាលី ស៊ូដង់ និង យេម៉ែន។ ក្រៅពីនេះ ក៏បានដាក់បម្រាមមួយផ្នែក លើអ្នកដំណើរមកពីប្រទេសចំនួន៧ ផ្សេងទៀតផងដែរ មានដូចជា ប៊ូរុនឌី គុយបា ឡាវ សៀរ៉ាឡេអូន តូហ្គោ តូមិននីស្ថាន និង វ៉េណេស៊ុយអេឡា។

លោក Donald Trump បានដាក់ចេញបំរាមនេះឡើង ដោយសារតែការវាយប្រហារ លើការតវ៉ារបស់ជនជាតិជ្វីហ្វ ក្នុងរដ្ឋ Colorado កាលពីដើម ខែមិថុនា ដោយអាជ្ញាធរអះអាងថា ជនសង្ស័យ បានរស់នៅក្នុងសហរដ្ឋអាមេរិក ដោយខុសច្បាប់៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner