មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំមានប្រធានថ្មី
អត្ថបទដោយ៖
ប៊ុន រដ្ឋា
កំពង់ធំ៖ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងលោក តាន់ វាសនា ជាប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ ។

ក្នុងពិធីដែលបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តកាលពីថ្ងៃទី៩ ខែមិថុនាលោក តាន់ វាសនា បានថ្លែងអំណរគុណចំពោះសេចក្ដីទុកចិត្ត និងប្តេជ្ញាខិតខំបំពេញការងារដោយសុចរិតភាព ស្មោះត្រង់ រួមចំណែកជាមួយរដ្ឋបាលខេត្ត រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងកែលម្អជីវភាពប្រជាពលរដ្ឋ៕
ដោយ៖ប៊ុនរដ្ឋា
