ក្រុមបាល់ទាត់បេះដូងប្រជាជន ចុះចែកអំណោយជូនសិស្សក្រីក្រ និងកំព្រា
អត្ថបទដោយ៖
ប៊ុន រដ្ឋា
កំពង់ធំ៖លោកឧត្តមសេនីយ៍ត្រី កែវ ពិសិដ្ឋ ស្នងការរងនគរបាលខេត្តកំពង់ធំ និងជាប្រធានក្រុមបាល់ទាត់បេះដូង ប្រជាជន កាលពីថ្ងៃទី៩ ខែមិថុនា បានដឹកនាំក្រុមធ្វើសកម្មភាពសប្បុរសធម៌ ដោយចែកអំណោយជូនសិស្សក្រីក្រ និងកំព្រាចំនួន ១៦១នាក់ នៅសាលាបឋមសិក្សាខ្សាច់ជីរស និងអនុវិទ្យាល័យកំពង់គោ ស្ថិតនៅឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

អំណោយដែលផ្តល់ជូនមាន សៀវភៅសរសេរ ប៊ិច ខ្មៅដៃ ស៊ីមី ភេសជ្ជៈ សាច់បាក់យ៉ុង ទឹកសុទ្ធ និងថវិកាមួយចំនួន។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី កែវ ពិសិដ្ឋ បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំនានា និងសប្បុរសជនទាំងក្នុងនិងក្រៅខេត្ត ដែលបានគាំទ្រក្រុមបាល់ទាត់បេះដូងប្រជាជន ក្នុងការសម្រេចការងារសប្បុរសធម៌ជាក់ស្តែងនេះ៕
ដោយ៖ប៊ុនរដ្ឋា


