អតីតកីឡាករជើងឯកប្រចាំក្លិប មែនឆេស្ទ័រ លោក BERBATOV នឹងបង្ហាញខ្លួននៅក្នុងកម្មវិធី Tiger Street Football ប្រចាំឆ្នាំ 2025 ដើម្បីអបអរដល់កីឡាករកម្ពុជាជំនាន់ថ្មី

KEY VISUAL: TIGER X MANCHESTER UNITED X LEGENDS

  • លោក Dimitar Berbatov គឺជាអតីតកីឡាករជើងឯកប្រចាំក្លឹបមែនឆេស្ទ័រ នឹងចូលរួមព្រឹត្តិការណ៍ Tiger Street Football ឆ្នាំ 2025 នៅប្រទេសកម្ពុជា។
  • លោក Berbatov នឹងផ្តល់ជាដំបូន្មានល្អៗ ទៅដល់កីឡាករដែលឡើងមកដល់វគ្គផ្តាច់ព្រ័ត្រ ថែមទាំងចូលរួមជំនួបដោយផ្ទាល់ជាមួយអ្នកគាំទ្រក្នុងស្រុក និងកីឡាករពន្លកថ្មីរបស់ប្រទេសកម្ពុជា។
  • យុទ្ធនាការនេះពង្រឹងដល់វេទិកាសកលរបស់ស្រាបៀរថៃហ្គ័រ៖ “កាន់តែលេចធ្លោ ពេលហ៊ោជុំគ្នា! Uncage Your Tiger” ។
  • ព្រឹត្តិការណ៌ Tiger Street Football បន្តយកចិត្តទុកដាក់លើការបណ្តុះបណ្តាលទេពកោសល្យកីឡាករជំនាន់ថ្មី និងលើកកម្ពស់វិស័យកីឡាបាល់ទាត់តាមដងផ្លូវ។ ព្រឹត្តិការណ៌ Tiger Street Football គឺជាវេទិកា ដែលផ្តល់ឱកាសដល់កីឡាករបាល់ទាត់កម្ពុជាវ័យក្មេង ដែលពោរពេញដោយទេពកោសល្យ ដើម្បីអភិវឌ្ឈជំនាញរបស់ពួកគេ តាមរយៈចំណង់ចំណូលចិត្ត ដែលពួកគេមានសម្រាប់កីឡាបាល់ទាត់។ ព្រឹត្តិការណ៌ទាំងមូល នឹងបន្តយកចិត្តទុកដាក់លើកីឡាករវ័យក្មេង ដែលពោរពេញដោយទេពកោសល្  សេចក្តីក្លាហាន និងលើកកំពស់វប្បធម៌កីឡាបាល់ទាត់នៅទូទាំងប្រទេស។

[ភ្នំពេញ,ប្រទេសកម្ពុជា – ថ្ងៃទី 11 ខែមិថុនា ឆ្នាំ 2025] — ស្រាបៀរថៃហ្គ័រ ដែលជាស្រាបៀរដ៏ពេញនិយមនៅទ្វីបអាស៊ី បាននាំយកនូវព្រឹត្តិការណ៍ Tiger Street Football ដ៏ល្បីល្បាញកាលពីប៉ុន្មានឆ្នាំកន្លងទៅ ដោយត្រលប់មកវិញ ជាមួយនូវបទពិសោធន៍ថ្មី និងអស្ចារ្យជាងមុនសម្រាប់អ្នកគាំទ្រដែលតែងតែទន្ទឹងរង់ចាំកន្លងមក។ ការវិលត្រលប់មកវិញលើកនេះ នឹងមានការចូលរួមពីកីឡាករបាល់ទាត់លំដាប់ថ្នាក់ពិភពលោក លោក Dimitar Berbatov ដែលគេស្គាល់ថា ជាអតីតកីឡាករដ៏ល្បីល្បាញ មិនខ្លាចញញើតនៅលើទីលានប្រកួត ប្រចាំក្លិបមែនឆេស្ទ័រ នឹងធ្វើដំណើរមកប្រទេសកម្ពុជា ដើម្បីលើកទឹកចិត្តកីឡាករកម្ពុជាជំនាន់ថ្មីដែលពោរពេញដោយភាពក្លាហាននៅក្នុងព្រឹត្តិការណ៌ Tiger Street Football ប្រចាំឆ្នាំ 2025។

អំពីព្រឹត្តិការណ៌ Tiger Street Football ឆ្នាំ 2025៖

លើសពីការប្រកួតបាល់ទាត់ធម្មតា ព្រឹត្តិការណ៌ Tiger Street Football គឺជាវេទិកាមួយដែលផ្តល់ឱកាសដល់កីឡាករជំនាន់ថ្មី ដែលពោរពេញដោយទេពកោសល្យ និងសេចក្តីក្លាហាន ដើម្បីបញ្ចេញទេពកោសល្យបាល់ទាត់របស់ពួកគេ ដូចទៅនឹងអ្វីដែលតែងតែមាននៅក្នុង DNA របស់ស្រាបៀរថៃហ្គ័រ ដែលមនុស្សគ្រប់រូបតែងតែមានភាពអង់អាចក្លាហាននៅក្នុងខ្លួនយើងទាំងអស់គ្នា ជួនកាលវាគ្រាន់តែត្រូវការកម្លាំងជម្រុញពីក្រោយ ដើម្បីបញ្ចេញវាមកតែប៉ុណ្ណោះ។

អំពីលោក Dimitar Berbatov៖

លោក Dimitar Berbatov ដែលជាម្ចាស់ជើងឯក Premier League ពីរសម័យកាល និងជាអតីតអ្នកស៊ុតបញ្ចូលទីច្រើនជាងគេប្រចាំក្លឹបមែនឆេស្ទ័រ ត្រូវបានគេស្គាល់ពីសមត្ថភាពក្នុងការគ្រប់គ្រងគ្រាប់បាល់ ទេពកោសល្យ និងភាពអង់អាចក្លាហានរបស់លោកនៅលើទីលានប្រកួត។ ក្នុងខ្លួនរបស់គាត់បានបង្កប់នូវភាពក្លាហានប្រៀបដូចទៅនឹងសត្វខ្លា មិនភ័យខ្លាច ហើយតែងតែជម្រុញទៅមុខជានិច្ច។

ដំណើរ​ទស្សន​កិច្ច​របស់​លោក​មកកាន់​ប្រទេសកម្ពុជា ​មិន​មែន​គ្រាន់​តែ​ជា​ការ​បង្ហាញ​ខ្លួនក្នុងនាមជា​ភ្ញៀវកិត្តិយសនោះ​ទេ ពោល​នេះគឺ​ជា​បេសកកម្មមួយផ្នែកនៃព្រឹត្តិការណ៍ Tiger Street Football ប្រចាំឆ្នាំ 2025 ដោយលោក Berbatov នឹងចូលរួមដោយផ្ទាល់ជាមួយអ្នកគាំទ្រក្នុងស្រុក ជួបជាមួយនឹងកីឡាករឆ្នើមជំនាន់ថ្មី ដែលឡើងមកដល់វគ្គផ្តាច់ព្រ័ត្រប្រចាំព្រឹត្តិការណ៍ Tiger Street Football ឆ្នាំ 2025។ បើក្រឡេកមើលពីជីវប្រវត្តិផ្ទាល់ខ្លួនរបស់លោក តាំងពីការប្រកួតនៅលើវាលស្មៅធម្មតា រហូតបានទៅកាន់ទីលានប្រកួតលំដាប់ថ្នាក់អន្តរជាតិ លោក BERBATOV នឹងផ្តល់ជាដំបូន្មាន និងបច្ចេកទេសល្អៗទៅកាន់កីឡាករឆ្នើមរបស់យើង ដោយបង្ហាញពួកគេពីគន្លឹះនៃភាពក្លាហាន ដើម្បីសម្រេចបាននូវភាពជោគជ័យ នៅលើទីលានប្រកួត។

Uncage Your Tiger

ស្រាបៀរថៃហ្គ័រ តែងតែជឿជាក់ថា ភាពក្លាហានមិនមែនគ្រាន់តែជាការនិយាយខ្លាំងៗថាខ្លួនក្លាហាននោះទេ វាស្តែងចេញពីទង្វើ សេចក្តីមុះមុតអង់អាចក្លាហាន ក្នុងការក្រោកឈរឡើងនៅពេលដែលយើងគិតថាខ្លួនឯងធ្វើមិនបាន។ “Uncage Your Tiger” គឺ​ជា​ពាក្យស្លោក​មួយ ​ដែលជម្រុញឱ្យអ្នកមានភាពជឿជាក់លើខ្លួនឯង ​ផ្តល់​ឱកាសឱ្យ​អ្នក​មាន​ទេពកោសល្យ​​ និងជា​វេទិកា​ដែល​មនុស្ស​ត្រូវ​ការ ​ដើម្បី​បញ្ចេញនូវភាពអង់អាច និងសេចក្តីក្លាហានរបស់ពួកគេចេញមកខាងក្រៅ។

តាមរយៈព្រឹត្តិការណ៍ Tiger Street Football ស្រាបៀរថៃហ្គ័រ បានបង្កើតឱកាសសម្រាប់យុវជនកម្ពុជាដែលស្រលាញ់វិស័យកីឡាបាល់ទាត់ ដើម្បីបង្ហាញពីជំនាញរបស់ពួកគេ ប្រឈមមុខនឹងបញ្ហា និងបញ្ចេញនូវសក្តានុពលដ៏ពេញលេញរបស់ពួកគេនៅលើទីលានប្រកួត។ ពួកគេនឹងត្រូវបានជម្រុញ និងលើកទឹកចិត្ត ជាមួយនឹងការទទួលបានការណែនាំ ពីកំពូលកីឡាករលំដាប់ថ្នាក់ពិភពលោកដូចជាលោក Berbatov ដែលនឹងជួយឱ្យពួកគេកាន់តែមានទំនុកចិត្តបញ្ចេញឱ្យអស់ពីសមត្ថភាពដែលខ្លួនមាន។

Together Roars Louder

ក្រោមយុទ្ធនាការបាល់ទាត់សកលរបស់ ស្រាបៀរថៃហ្គ័រ — កាន់តែលេចធ្លោ ពេលហ៊ោជុំគ្នា! Uncage Your Tiger! ស្រាបៀរថៃហ្គ័រ បានជួយបង្កើនភាពស្និទស្នាលរវាងអ្នក​គាំទ្រ​ក្នុង​ស្រុក និងកីឡាករលំដាប់ថ្នាក់អន្តរជាតិ ។ ព្រឹត្តិការណ៍នេះ មិនមែនគ្រាន់តែជាការប្រកួតប្រជែងបាល់ទាត់ប៉ុណ្ណោះទេ វាគឺជាការផ្សារភ្ជាប់ទំនាក់ទំនង ដែលមានរួមគ្នា។

ការនាំយក​កីឡាករលំដាប់ថ្នាក់ពិភពលោក លោក Berbatov មកកាន់ទីលានប្រកួតនៅកម្ពុជា សបញ្ជាក់ឱ្យឃើញថាស្រាបៀរថៃហ្គ័រ គឺកំពុងចូលរួមចំនែក​លើក​កម្ពស់វិស័យ​កីឡាបាល់ទាត់​តាម​ដងផ្លូវនៅក្នុងប្រទេសកម្ពុជា ដោយការបង្កើតនូវវេទិកាសម្រាប់អ្នកដែលមានមហិច្ឆិតា និងក្តីសុបិនមួយរួមគ្នា។  វា​គឺជា​ចលនា​វប្បធម៌មួយ ​ដែលជម្រុញ​ពន្លកថ្មីរបស់​ប្រទេស​កម្ពុជា​ ឱ្យបញ្ចេញសម្រែកហ៊ោកាន់តែលឺ កាន់តែ​ខ្លាំងឡើង និងដោយមានភាពជឿជាក់។

ចំណាប់អារម្មណ៌របស់លោក Sean O’Donnell នាយកគ្រប់គ្រងសកល ស្រាបៀរថៃហ្គ័រ៖

“យើងពិតជាមានអារម្មណ៌សប្បាយរីករាយណាស់ ដែលមានឱកាសអញ្ជើញ លោក Dimitar Berbatov ដែលជាអតីតកីឡាករជើងឯក ប្រចាំក្លឹបមែនឆេស្ទ័រ មកកាន់ប្រទេសកម្ពុជា ដើម្បីបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៌ Tiger Street Football។ នេះជាការប្តេជ្ញាចិត្តរបស់យើងក្នុងការភ្ជាប់ទំនាក់ទំនងរវាងអ្នកគាំទ្រក្នុងស្រុក ជាមួយនឹងក្លឹបបាល់ទាត់លំដាប់ថ្នាក់ពិភពលោក ដែលពួកគេស្រឡាញ់ជាមួយគ្នា។”

ព្រឹត្តិការណ៍ Tiger Street Football គឺជាវេទិកាមួយដែលអនុញ្ញាតឱ្យវិស័យបាល់ទាត់នៅលើដងផ្លូវក្នុងប្រទេសកម្ពុជា អាចរីកចម្រើនដោយមោទនភាព។ ចាប់ផ្តើមពី​ដង​ផ្លូវ​ទៅកាន់​កីឡដ្ឋាន​ក្នុងក្តី​សុបិន ស្រាបៀរ ថៃហ្គ័រ គឺ​នៅ​ទីនេះ ​ដើម្បី​ធ្វើ​ឱ្យ​ភាព​ក្លាហានកាន់តែលេចធ្លោជាមួយ៖ សម្រែកហ៊ោតែមួយ គោលដៅតែមួយ ក្តីសុបិនតែមួយរួមគ្នា។ ដោយ ទីផ្សារ

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner