អង់គ្លេសចលាចលហិង្សា ២យប់ជាប់គ្នា

បរទេស៖ អំពើហិង្សាបានផ្ទុះឡើង បន្តដល់យប់ទីពីរ នៅក្នុងទីប្រជុំជន អៀរឡង់ខាងជើង នៃចក្រភពអង់គ្លេស បន្ទាប់ពីការវាយប្រហារ “ប្រកាន់ពូជសាសន៍” បង្កឡើងដោយការចាប់ខ្លួនក្មេងជំទង់ ពីរនាក់ ដែលត្រូវបានចោទប្រកាន់ ពីបទប៉ុនប៉ងរំលោភក្មេងស្រី ម្នាក់។

អ្នកកាសែត AFP បាននិយាយថា ក្រុមបាតុកររាប់រយនាក់ ដែលពួកគេ ភាគច្រើនពាក់ម៉ាស់ បានធ្វើដំណើរ ទៅកាន់ផ្លូវ នៃទីក្រុង Ballymena ដោយគប់គ្រាប់បែកសាំង ដប និងដុំឥដ្ឋ ខណៈដែលប៉ូលិសបានឆ្លើយតប ដោយកាំភ្លើងធំបាញ់ទឹក និង កាំភ្លើងផ្លាស្ទិច ដើម្បីបំបែកហ្វូងមនុស្សផងដែរ។

គួរឲ្យដឹងថា ភាពចលាចលដំបូង បានផ្ទុះឡើង នៅយប់ថ្ងៃច័ន្ទ និងបន្តដល់យប់ថ្ងៃអង្គារ បន្ទាប់ពីមានការប្រុងប្រយ័ត្នមួយ នៅក្នុងសង្កាត់ ជាកន្លែងដែលមានការរំលោភផ្លូវភេទ ធ្ងន់ធ្ងរ បានកើតមានឡើង កាលពីថ្ងៃសៅរ៍។

ជំនួយការ ប្រធានសន្តិសុខ Ryan Henderson បាននិយាយ កាលពីថ្ងៃអង្គារថា «អំពើហិង្សានេះត្រូវបានជម្រុញ យ៉ាងច្បាស់ ដោយគំនិតប្រកាន់ជាតិសាសន៍ និងជាគោលដៅវាយប្រហារ ទៅលើសហគមន៍ ជនជាតិភាគតិច និងប៉ូលីស របស់យើង»។

អ្នកនាំពាក្យ នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស បានចេញមុខ មកប្រកាសថា “ភាពមិនប្រក្រតី” នៅ ទីក្រុង Ballymena គឺជា “ការព្រួយបារម្ភ ខ្លាំងណាស់”៕

ប្រភពពី APF ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner