ឯកឧត្តម កែវ ពិសិដ្ឋ ប្រគេនទៀនចំណាំព្រះវស្សាដល់វត្តចំនួន៣ ក្នុងឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
(ត្បូងឃ្មុំ)៖ ឯកឧត្តម កែវ ពិសិដ្ឋអនុប្រធានក្រុមការងារចុះជួយស្រុកពញាក្រែក ប្រធានក្រុមការងារចុះជួយឃុំពពេល ព្រឹកថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២៣នេះ បាននាំយកទៀនចំណាំព្រះវស្សាទៅប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា ក្នុងព័ទ្ធសីមានៃវត្តចំនួន៣ ស្ថិតក្នុងឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ រួមមាន វត្តស្ទឹងជ័យ វត្តស្រះ និងវត្តពពេល ដែលពិធីនេះបានប្រារព្ធធ្វើរួមគ្នានៅក្នុងវត្តពពេល ។

ចំពោះទេយ្យវត្ថុដែល ឯកឧត្តម និងលោកជំទាវ ត្រូវប្រគេនដល់វត្តទាំង ៣ខាងលើ ក្នុង ១វត្តៗ ទទួលបានទៀនព្រះវស្សា ១គូ អង្ករ ទឹកបរិសុទ្ធ ទឹកដោះគោ តែ កាហ្វេ មី ទឹកត្រី ទឹកសុីអុីវ ប្រេងឆា ប៊ីចេង អំបិល ស្ករស និងបច្ច័យ ៥០ម៉ឺនរៀល ព្រមទាំងបានប្រគេនដល់ព្រះសង្ឃចំនួន ៧អង្គ ក្នុង ១អង្គ សាដក១ បច្ច័យ ៥ម៉ឺនរៀល ចែកជូនប្រជាពលរដ្ឋដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីចំនួន ១៤០នាក់ ក្នុងម្នាក់ៗថវិកា ១ម៉ឺនរៀលផងដែរ ៕





ដោយ ៖ ហេង សម្បត្តិ