សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៧ កក្កដា ២០២៣
១. ការសាកល្បងនូវយន្តហោះចុះចតលើផ្ទៃទឹក នឹងដាក់ឱ្យដំណើរការនៅចុងឆ្នាំ ២០២៣ ដោយយន្តហោះនេះ អាចផ្ទុកមនុស្សបានប្រមាណ ៨នាក់ – AMS Central
២. ឆមាសទី១ ឆ្នាំ២០២៣ ការនាំចេញរបស់កម្ពុជាទៅកាន់សិង្ហបុរីមានទំហំ ៤១៥លានដុល្លារ កើនឡើងប្រមាណ ៥៦៥% – ខ្មែរថាមស៍
៣. នៅត្រីមាសទីបួននៃឆ្នាំនេះ ឡាវនឹងសាកល្បងការទូទាត់កូដ QR ជាមួយវៀតណាម ថៃ និងកម្ពុជា – ថ្មីៗ
៤. រដ្ឋមន្រ្តីការបរទេសអាមេរិក៖ ទ្វារបានបើកចំហសម្រាប់ នូវែលសេឡង់ ដើម្បីចូលរួមជាមួយគម្រោងអភិវឌ្ឍ និងផែនការលទ្ធកម្មអាវុធ នៃបក្សសម្ព័ន្ធត្រីភាគី AUKUS – Reuters
៥. ណាតូនឹងពង្រឹងសន្តិសុខនៅតំបន់សមុទ្រខ្មៅ ក្រោយរុស្ស៊ីប្រកាសថាផ្នែកខ្លះមិនមានសុវត្ថិភាពសម្រាប់ការដឹកជញ្ជូន – CTV