កូរ៉េខាងត្បូងប្រកាសអាសន្នរលកកំដៅកម្រិតខ្ពស់បំផុតក្នុងរយៈពេល ៤ឆ្នាំ

សេអ៊ូល៖ កូរ៉េខាងត្បូងបានបង្កើនការព្រមាន អំពីអាកាសធាតុក្តៅដល់កម្រិតខ្ពស់បំផុតជាលើកដំបូងក្នុងរយៈពេល ៤ឆ្នាំ ខណៈដែលផ្នែកខ្លះនៃប្រទេសនេះ បានទទួលរងសីតុណ្ហភាពលើសពី ៣៨អង្សារសេ។

រលកកំដៅដ៏ក្តៅត្រូវបានគេប៉ាន់ស្មានថា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២២នាក់នៅទូទាំងប្រទេសកូរ៉េខាងត្បូង គិតត្រឹមថ្ងៃអង្គារសប្តាហ៍នេះ ច្រើនជាងបីដងនៃកំណត់ត្រាពីមុនមានចំនួន ៧នាក់ក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ នេះបើយោងតាមមន្ត្រីនៅទីភ្នាក់ងារពន្លត់អគ្គីភ័យជាតិ។

ក្រសួងមហាផ្ទៃ និងសុវត្ថិភាពកូរ៉េខាងត្បូង បាននិយាយថា សីតុណ្ហភាពផ្លូវការដែលបានវាស់នៅក្នុងទីក្រុងយ៉ូជូ ភាគខាងត្បូងនៃទីក្រុងសេអ៊ូល បានកើនឡើងដល់ ៣៨,៤អង្សាសេ កាលពីថ្ងៃអង្គារសប្តាហ៍នេះ។

ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានជំរុញឱ្យមន្ត្រីបង្កើនវិធានការ ដើម្បីការពារមានមនុស្សស្លាប់ និងរបួសបន្ថែមទៀត ជាពិសេសសម្រាប់អ្នកធ្វើការក្រៅផ្ទះ មនុស្សចាស់ និងអ្នកដែលរស់នៅក្នុងផ្ទះបណ្តោះអាសន្ន ដែលគ្មានប្រព័ន្ធម៉ាស៊ីនត្រជាក់គ្រប់គ្រាន់។

ដោយឡែក កូរ៉េខាងជើងក៏កំពុងប្រយុទ្ធនឹងរលកកម្តៅផងដែរ ជាមួយនឹងសីតុណ្ហភាពប្រចាំថ្ងៃខ្ពស់បំផុត ដែលត្រូវបានគេព្យាករណ៍ថា នឹងហក់ឡើងក្នុងរង្វង់ ៣៥អង្សាសេ ទៅ ៣៧អង្សាសេនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ៕ ប្រភព៖ The Straits Times ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner