ទស្សនកិច្ចរបស់យុវជនអាយុក្រោម ១៤ឆ្នាំពីក្លិបបាល់ទាត់ Tokushima Vortis, ដែលស្ថិតនៅលីគ J2 នៃប្រទេសជប៉ុន បានបញ្ចប់ដោយភាពរលូន និងរីករាយនៅក្នុងខេត្តសៀមរាប
អត្ថបទដោយ៖
Kien Sereyvuth
កាលពីថ្មីៗកន្លងទៅនេះ ក្រុមយុវជនអាយុក្រោម ១៤ឆ្នាំមកពីក្លិប Tokushima Vortis (តូគូស៊ីម៉ា វ៉ូទីស) បានមកធ្វើការទស្សនកិច្ចក្នុងខេត្តសៀមរាបរយៈពេល 5 ថ្ងៃ ចាប់ពីថ្ងៃទី 24 ដល់ថ្ងៃទី 28 ខែកក្កដា ឆ្នាំ 2023។ ពួកគាត់បានបំពេញសកម្មភាព និងបេសកកម្មជាច្រើននៅក្នុងក្រុងខេត្តសៀមរាប រួមជាមួយក្រុមយុវជនដែលមកពីក្លិបក្នុងខេត្តមួយចំនួនទៀត។
- នៅថ្ងៃទី 24ពួកគាត់បានមកដល់ខេត្តសៀមរាបនៃប្រទេសកម្ពុជាដោយមានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់តំណាងក្រុមហ៊ុន Otsuka (អូតស៊ូកា) ជាក្រុមហ៊ុនជប៉ុនដែលបង្កើតភេសជ្ជៈ ប៉ូការី ស្វេត ព្រមទាំងតំណាងក្លឹបបាល់ទាត់អង្គរថៃហ្គឺ និងក្រុមយុវជន១៥ឆ្នាំ របស់ក្លិប។
- នៅថ្ងៃទី 25 ពួកគាត់បានជួបគ្នាម្តងទៀតជាមួយក្រុមយុវជន ១៥ឆ្នាំ នៃក្លិបបាល់ទាត់អង្គរថាយហ្គឺរ ដើម្បីស្វែងយល់ពីគ្នាទៅវិញទៅមក ជាពិសេសទៅលើវិស័យបាល់ទាត់ហើយបន្ទាប់មកពួកគាត់បានចូលរួមសិក្សាទាក់ទងនឹងការបំពេញជាតិទឹកដល់រាងកាយ (Hydration Class) រៀបចំដោយក្រុមការងារ ប៉ូការី ស្វេត ព្រមទាំងចូលរួមកម្មវិធីថែទាំរាងកាយ (Conditioning Program) រៀបចំដោយក្រុមការងារ Tokushima Vortis។ ក្រៅពីនោះពួកគាត់មានការប្រកួតដកស្រង់បច្ចេកទេសបាល់ទាត់ជាមួយគ្នា រួចបន្តចូលរួមក្នុងកម្មវិធីហាត់បាល់ទាត់ (Football Clinic) ដែលរៀបចំដោយក្រុមការងារ Tokushima Vortis ផងដែរ។
- នៅថ្ងៃទី 26-27ពួកគាត់បានបញ្ចប់បេសកកម្មដោយធ្វើការប្រាស័យទាក់ទងជាមួយអាជីវករក្នុងក្រុងសៀមរាបដោយប្រើប្រាស់ឧបករណ៌ និងកាយវិកាយជាជំនួយក្នុងការទាក់ទងគ្នា។ នៅរសៀលថ្ងៃដដែលពួគគាត់បានជួបជាមួយក្រុមយុវជនមកពីក្លិបបាល់ទាត់ក្នុងខេត្តសៀមរាប ដើម្បីចូលរួមសិក្សាទាក់ទង និងការបំពេញជាតិទឹកដល់រាងកាយ (Hydration Class) ចូលរួមកម្មវិធីថែទាំរាងកាយ (Conditioning Program) ការប្រកួតដកស្រង់បច្ចេកទេសបាល់ទាត់ជាមួយគ្នា ពួកគាត់ក៏បានចូលរួមក្នុងកម្មវិធីហាត់បាល់ទាត់ (Football Clinic) នៅតារាងបាល់ទាត់ វិទ្យាល័យបាគង និង តារាងបាល់ទាត់ វិទ្យាល័យអង្គរ។
- ដោយឡែកនៅថ្ងៃទី 28 ក្រុមយុវជនក្រោម១៤ឆ្នាំនៃប្រទេសជប៉ុន បានធ្វើបទបង្ហាញដល់ក្រុមការងារក្រុមហ៊ុន ប៉ូការី ស្វេត និងក្រុមការងារក្លិបបាល់ទាត់ អង្គរថាយហ្គឺរ អំពីបទពិសោធន៍បេសកកម្មរបស់ពួកគាត់នៅក្នុងប្រទេសកម្ពុជា។ វាជាពេលវេលាដ៏ល្អមួយរវាងយុវជនជប៉ុន និងយុវជនក្នុងកម្ពុជា បានធ្វើការផ្លាស់ប្តូរបទពិសោធន៍បាល់ទាត់របស់ពួកគេទៅគ្នាទៅវិញទៅមក។
- លោក Hiroo Goto (ហ៊ីរូ ហ្គូតូ) តំណាងក្រុមហ៊ុន Otsuka (អូតស៊ូកា)បានមានប្រសាន៍ថា៖ នេះជាការប្រកួតសាកល្បងសម្ថភាពដ៏ល្អមួយនិងបងើ្កនទំនាក់ទំនងរវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន។
ក្រុមហ៊ុន ប៉ូការី ស្វេត បានធ្វើការផ្សព្វផ្សាយ សារ:សំខាន់នៃការបំពេញជាតិទឹកដល់រាងកាយតាមកម្មវិធីនេះ។ ក្រុមហ៊ុនប៉ូការី ស្វេត សង្ឃឹមថាការចូលរួមចំណែកមួយនេះ នឹងធ្វើឲ្យវិស័យបាល់ទាត់នៅកម្ពុជាកាន់តែរីកចំរើន។ - ចំនែកលោក Yoshinao Higuchi (យ៉ូស៊ីណាអូ ហ៊ីហ្គូឈី) តំណាងក្រុមបាល់ទាត់ Tokushima Vortis ក៏បានបង្ហាញចំណាប់អារម្មណ៍ដែរថា៖ ខ្ញុំមានអារម្មណ៌សប្បាយរីករាយសម្រាប់កម្មវិធីនេះ ដោយមានការគាំទ្រពី ភេសជ្ជៈប៉ូការីស្វេត។
ប៉ូការី ស្វេត ជាភេសជ្ជ:ដែលជួយបំពេញជាតិទឹកដល់រាងកាយបានយ៉ាងល្អនិងសាកសមបំផុតសម្រាប់កីឡាករ។ ហើយនេះជាលើកដំបូង សម្រាប់យុវជនរបស់ក្លិបបាល់ទាត់ Tokushima Vortis ក្នុងការមកទស្សនកិច្ចក្នុងប្រទេសកម្ពុជា ហើយពួកគាត់ក៏បានស្វែងយល់ពី បាល់ទាត់ វប្បធម៌ និងការទំនាក់ទំនងជាមួយយុវជននៅកម្ពុជា។ តាមរយៈគម្រោងនេះ យើងសង្ឃឹមថានឹងបង្កើតទំនាក់ទំនងល្អរវាងយុវជនក្នុងប្រទេសជប៉ុន និងយុវជនក្នុងប្រទេសកម្ពុជា ក៏ដូចជាអភិវឌ្ឍវិស័យបាល់ទាត់នៅកម្ពុជាផងដែរ។ - លោក Yusuke (យ៉ូស៊ូកិ) តំណាងក្លិបបាល់ទាត់អង្គរថាយហ្គឺរ បានបានបញ្ជាក់ពីអារម្មណរំភើប ហើយរីករាយក្នុងការបង្កើតចំណងមិត្តភាពរវាង ក្រុមហ៊ុន ប៉ូការី ស្វេត និង ក្លិបបាល់ទាត់ Tokushima Vortis ចំពោះការប្រកួតសាកល្បងបច្ចេកទេស រវាងយុវជនជប៉ុន និងយុវជនកម្ពុជា គឺជាការផ្លាស់ប្តូរនូវបទពិសោធន៌បាល់ទាត់ដ៏ល្អ ក៏ដូចជាការបង្កើននូវទំនាក់ទំនង។
ក្រៅពីនោះលោកក៏ធ្វើការថ្លែងអំណរគុណយ៉ាងជ្រោលជ្រៅទៅដល់ក្រុមហ៊ុន Otsuka (អូតស៊ូកា) ជាក្រុមហ៊ុនជប៉ុនដែលបង្កើតភេសជ្ជៈ ប៉ូការី ស្វេត ដែលបានធ្វើការឧបត្ថម្ភ និងចូលរួមយ៉ាងសកម្មក្នុងកម្មវិធីនេះ។ ហើយឆ្លៀតក្នុងឳកាសនេះផងដែរក៏អរគុណទៅដល់ក្លិបបាល់ទាត់ Tokushima Vortis ដែលបានចំណាយពេលវេលា និងកំលាំងកាយចូលរួមចំណែកក្នុងការចែករំលែកបទពិសោធន៍បាល់ទាត់ល្អៗទៅកាន់យុវជនក្នុងប្រទេសកម្ពុជា៕









