ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជួបពិភាក្សាជាមួយឯកឧត្តម វ៉ាង យី

ភ្នំពេញ៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាអាណត្តិទី៧ ឆ្នាំ២០២៣ បានអញ្ជើញចូលរួមទទួលឯកឧត្តម វ៉ាង យី (WANG Yi) សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន នៅវិមានសន្តិភាព កាលពីព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣។

ជំនួបនេះ បានធ្វើឡើងបន្ទាប់ពីឯកឧត្តម វ៉ាង យី បានជួបពិភាក្សាជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣។ តាមកម្មវិធី នៅរសៀលថ្ងៃទី១៣ ខែសីហានេះ ឯកឧត្តម វ៉ាង យី នឹងចូលក្រាបបង្គំគាល់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង៕
ដោយ៖ពលជ័យ
រូបភាព៖បណ្តាញតេឡេក្រាមសម្តេចតេជោ ហ៊ុន សែន

ads banner