ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ១៣រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកនឹងអាចសម្រេចការងារល្អ ហើយទំនាក់ទំនងក្នុងក្រុមការងារក៏បានប្រសើរផងដែរ។ លោកអ្នកនឹងអាចអនុវត្តផែនការទាំងអស់របស់អ្នក ប្រសិនបើអ្នករៀនពីរបៀបគ្រប់គ្រងធនធានរបស់អ្នកឲ្យបានត្រឹមត្រូវ។ ថ្ងៃនេះលោកអ្នកអាចកំណត់ចំណុចខ្សោយនៅក្នុងការងាររបស់អ្នកភ្លាមៗ ហើយអាចមានលទ្ធភាពរកឳកាសដើម្បីកែប្រែកំហុស និងបញ្ហា។ ប៉ុន្តែទោះយ៉ាងនេះក្តី លោកអ្នកមិនទាន់អាចចាប់យកកិច្ចការងារអាជីវកម្មធំដុំពេកនោះទេ គួររក្សាអាជីពឲ្យនៅកំរិតអប្បបរមានោះជាការប្រសើរ។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងអាជីវកម្មរបស់លោកអ្នកមានដំណើរទៅដោយរលូន និងជោគជ័យយ៉ាងប្រសើរណាស់។ សូមលោកអ្នករក្សាគម្រោងការងារឲ្យមានជាប់ជាដរាប និងសូមមានភាពឈ្នាសវៃស្វែងយល់ស្ថានភាពជុំវិញខ្លួន ហើយរកឳកាសដោះស្រាយឲ្យបានរួចរាល់។ ថ្ងៃនេះជាពេលអំណោយផលសម្រាប់ការងារជាក្រុមផងដែរ ដូច្នេះសូមកុំបោះបង់ការពិភាក្សាជាមួយសមាជិកក្នុងក្រុម។ ចូររក្សាភាពអត់ធ្មត់ ស្ងប់ស្ងៀម និងមានអធ្យាស្រ័យជានិច្ច។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ សូមលោកអ្នកព្យាយាមរក្សាសកម្មភាពអាជីវកម្មឲ្យនៅកម្រិតអប្បបរមា ប៉ុន្តែសូមបង្កើនទំនាក់ទំនងជាមួយមិត្តរួមការងារ និងថ្នាក់លើ។ ការឈ្លោះប្រកែកអាចកើតឡើងក្នុងពេលនេះ ដូច្នេះព្យាយាមយល់ពីស្ថានការណ៍ និងដើរចេញកុំពាក់ព័ទ្ធឲ្យសោះ។ ចំពោះការលំបាកមួយចំនួនដែលកើតឡើង សូមទទួលខុសត្រូវឲ្យបានល្អ នោះអ្នកនឹងជួបសំណាង និងទទួលបានលុយកាក់ជាច្រើននៅពេលអនាគតដ៏ខ្លីនេះ។ ចំពោះការអភិវឌ្ឍន៍វីជ្ជាជីវគឺនឹងផ្តល់ផលល្អដល់អ្នក។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ លាភសំណាងក្នុងការងារ និងអាជីវកម្មនឹងធ្លាក់ក្នុងកណ្តាប់ដៃរបស់អ្នក។ ដោយឡែកមនុស្សដែលតែងនិន្ទាឈ្នានីស នឹងបោះបង់គំនិតអគតិទាំងនោះ។ សូមប្រាស្រ័យទាក់ទងមនុស្សដែលមានកំណើតឆ្នាំកុរ ហើយជៀសវាងមនុស្សឆ្នាំចខាល។ ការលក់ចេញទិញចូលអចលនទ្រព្យ គឺអាចធ្វើទៅបានដោយគ្មានផលអវិជ្ជមានឡើយ។ ការងារធំដុំនានា អាចនឹងសម្រេចទៅបានទាំងអស់ ប៉ុន្តែសូមមានឥរិយាបល្អជាមួយមនុស្សជុំវិញខ្លួន។ ពេលវេលាមង្គលមានពេញមួយថ្ងៃ អ្នកអាចសម្រេចចិត្តចាប់ផ្តើមនៅពេលណាក៏បាន។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ មុខរបរការងារ និងជំនួញនឹងទទួលបានលទ្ធផលល្អ។ ក្នុងថ្ងៃនេះអ្នកមិនចាំបាច់រំពឹងរងចាំឳកាសនោះទេ ព្រោះវានឹងចូលមករកអ្នកតែម្តង។ សូមដាក់ចេញនៅគម្រោងការងារថ្មី ដែលអ្នកបានគិតគូរ ពីព្រោះលោកអ្នកនឹងអាចទាញផលមកវិញបានប្រសើរណាស់។ សូមព្យាយាមរក្សាភាពទន់ភ្លន់ និងអត់ទ្រាំ ពីព្រោះអ្នកអាចមានជម្លោះជាមួយមនុស្សផ្ទុយភេទ និងសូមជៀសវាងមនុស្សឆ្នាំថោះ។ គំនិតយោបល់របស់អ្នកនឹងមានមនុស្សគាំទ្រ និងជឿជាក់យ៉ាងច្រើន ដូច្នេះប្រើប្រាស់រាសីថ្ងៃនេះទាញផលសម្រាប់កិច្ចការងារផ្សេងៗ។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារនានារបស់លោកអ្នកដំណើរការទៅល្អប្រសើរណាស់ និងសូមកុំភ័យខ្លាចក្នុងការចាប់យកឳកាសថ្មី ប៉ុន្តែសូមពិភាក្សានឹងមនុស្សដែលអ្នកទុកចិត្តប្រសិនបើអ្នកមានបញ្ហា។ ជៀសវាងសម្រេចចិត្តទាំងមិនច្បាស់លាស់។ មនុស្សនិន្ទាមានច្រើនក្នុងថ្ងៃនេះ ដូច្នេះសូមរក្សាភាពស្ងៀមស្ងាត់ និងរស់នៅដោយកុំប្រមាថស្ថានការណ៍។ ប្រសិនបើអ្នកត្រូវធ្វើដំណើរផ្លូវឆ្ងាយ ទំនាក់ទំនងនឹងកុមារអាចជួយបញ្ជៀសបញ្ហាដោយចៃដន្យបាន។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារនានានឹងទទួលផលជាទីគាប់ចិត្ត ចំណែកបញ្ហាដែលធ្លាប់មានក៏អាចដោះស្រាយបានទាំងអស់នៅថ្ងៃនេះ។ ប្រសិនបើលោកអ្នកបោះបង់អារម្មណ៍ឆេវឆាវ គឺនឹងទទួលបានលាភដ៏ធំ និងអាចរក្សាស្ថេរភាពបាន។ មនុស្សដែលធ្លាប់រំខានសេចក្តីសុខអ្នក នឹងបែរជាបាក់បបខ្លបខ្លាចអ្នកទៅវិញ។ ការទិញចូលអចលនទ្រព្យអាចធ្វើទៅបានយ៉ាងប្រសើរណាស់។ ក្រៅពីនេះលោកអ្នកទទួលបានអំណោយផលយ៉ាងប្រសើរចំពោះការធ្វើទំនាក់ទំនងជាមួយថ្នាក់លើ ដូច្នេះសូមធ្វើយ៉ាងទាញយកផលឲ្យបាន ធ្វើយ៉ាងណាកុំឲ្យពេលវេលាកន្លងទៅ។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ សធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកស្រុតចុះ។ កិច្ចការងារដែលអ្នករំពឹងទុកមិនទាន់អាចទទួលបានផលល្អទេក្នុងពេលនេះ។ សូមប្រយ័ត្នគ្រោះកាច ដោយសារមាត់។ សូមជៀសវាងជម្លោះនានាឲ្យបានជាដាច់ខាត។ ការជឿទុកចិត្តមនុស្សដែលមិនសូវស្គាល់ច្បាស់ គឺមិនគួរធ្វើឡើយ។ សូមប្រយ័ត្នថែទាំសុខភាពឡើយវិញ ត្រូវសម្រាកខួរក្បាលឲ្យបានច្រើន។ ទម្លាក់ចោលរឿងតូចតាចគ្មានប្រយោជន៍ ពិសេសសូមកុំបញ្ចេញយោបល់ដែលប៉ះពាល់ដល់ផលប្រយោជន៍របស់អ្នកដទៃ ពិសេសមនុស្សនៅក្នុងក្រុមការងារ។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ឳកាសមុខរបរ និងការងារថ្មីរបស់លោកអ្នកមានភាពចម្រើនលូតលាស់ល្អណាស់ សូមបន្តព្យាយាមបន្ថែម និងកុំចោលគម្រោងការងារ។ លោកអ្នកមានមនុស្សដែលនៅក្បែរនិន្នា ហើយកំពុងចាំមើលបំណាំផងដែរ ដូច្នេះចូរប្រយ័ត្នខ្លួន និងរក្សាភាពស្ងប់ស្ងាត់។ ទិសភោគផលរបស់អ្នក គឺទិសឧត្តរ ប៉ុន្តែក៏គួរចាប់ផ្តើមការងារទាំងនោះនៅពេលព្រឹកព្រលឹមទើបជាការប្រសើរ ពីព្រោះវានឹងអនុញ្ញាតឲ្យអ្នកមានពេលវេលាគ្រប់គ្រងដើម្បើឆ្លើយតបនឹងស្ថានការ។ មនុស្សដែលគួរជៀសវាងក្នុងការប្រាស្រ័យទាក់ទងគឺមនុស្សដែលធ្លាប់មានបញ្ហានឹងអ្នក ពីព្រោះការជឿទុកចិត្តហាក់ដូចជាមិនសូវទទួលបានផលល្អនោះទេ។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររកស៊ីរបស់លោកអ្នកនឹងដំណើរការទៅជាប្រក្រតី។ សូមកុំទាន់ព្យាយាមកែប្រែគម្រោងការងារដែលបានត្រៀម និងកំពុងដំណើរការ គួរចំណាយពេលបន្ថែមទៀតសិន។ លោកអ្នកអាចមានអ្នកឈ្នានីស ប៉ុន្តែភាពស្ងៀមស្ងាត់ ជាជម្រើសតែមួយក្នុងការកែប្រែស្ថានការណ៍។ មន្ទិលសង្ស័យដោយគ្មានហេតុផល គឺជាកង្វល់នៃទំនាក់ទំនងរបស់អ្នក ដូច្នេះចូរកាត់បន្ថយការប្រច័ណ្ឌ និងសង្ស័យប្រសិនជាអ្នកចង់ទទួលបានទំនុកចិត្តពីមនុស្សជុំវិញខ្លួន។
ឆ្នាំច
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារ និងមុខរបររកស៊ីរបស់លោកអ្នកចម្រើនលូតលាស់គួរឲ្យកត់សម្គាល់ ក្រៅពីនោះលោកអ្នកមានមនុស្សជាច្រើនចាំថែរក្សា និងយឹតយោង។ សូមកុំបោះបង់ឳកាសក្នុងការចាប់យកការងារថ្មីៗ។ កុំពិភាក្សាកិច្ចការងារធំជាមួយមនុស្សឆ្នាំវក ហើយសូមធ្វើទំនាក់ទំនងជាមួយមនុស្សដែលអ្នកមិនស្គាល់ជាក់។ ការធ្វើដំណើរផ្លូវឆ្ងាយសូមប្រុងប្រយ័ត្នឲ្យបានខ្ពស់។ សម្រាប់ទំនាក់ទំនងផ្ទាល់ខ្លួន សូមលោកអ្នកព្យយាមគិតគូរឡើងវិញ ពីព្រោះលោកអ្នកកំពុងមានសញ្ញាណលើអស្ថេរភាពសម្រាប់សុភមង្គលផ្ទាល់ខ្លួន។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីលោកអ្នកថ្ងៃនេះស្រុតចុះ។ សកម្មភាព និងព្រឹត្តិការណ៍នានាក្នុងថ្ងៃនេះហាក់មានភាពច្របូកច្របល់ ងងឹតងងល់ណាស់ ប៉ុន្តៃទោះបីយ៉ាងនេះក្តី រឿងរ៉ាវជាច្រើនពឹងផ្អែកលើអ្នក សូមអ្នកព្យាយាមដោះស្រាយដោយសន្តិវិធី។ ចំណែកមុខរបរ និងការងាររបស់អ្នកមិនទាន់ទទួលបានភាពជោគជ័យដូចការរំពឹងទុកទេ។ សូមកុំរៀបចំគម្រោងពិសេស ឬសំខាន់ឡើយ គួរធ្វើការងារដែលកំពុងមាននៅក្នុងដៃ។ ប្រសិនបើមានផលលំបាកអ្វីសូមកុំបាក់ទឹកចិត្ត អ្វីៗមិន បង្ករបញ្ហាធំដុំនោះទេ។
ចំណាំៈ
ឆ្នាំទាំង៥ ឆ្លូវ ថោះ រោង មមី វក រាសីឡើងខ្ពស់ត្រដែត។