អនុប្រធានតុលាការកំពូលឯកឧត្តម ជីវ កេង នឹងឡើងជាប្រធានស្ដីទី តុលាការកំពូល រហូតដល់មានការតែងតាំងថ្មី
អត្ថបទដោយ៖
ជិន ម៉ាដេប៉ូ
(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌នៅថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០២៣នេះបានចេញលិខតបង្គាប់ការមួយដោយបានតែងតាំងឯកឧត្តម ជីវ កេង អនុប្រធានតុលាការកំពូលជំនួស ឯកឧត្តម ឌិត មន្ទី ដែលបានសុំចូលនិវន្តន៍រួចមក។
បើយោងតាមលិខិតបង្គាប់ការបនេះបានបញ្ជាក់ថាឯកឧត្តម ជីវ កេងអនុប្រធានតុលាការកំពូល ឱ្យទទួលបន្ទុកជាប្រធានស្តីទីតុលាការកំពូលរហូតដល់មានការតែងតាំងប្រធានតុលាការកំពូលជាផ្លូវការ។
គួរបញ្ជាក់ថា ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យដាក់ឱ្យ ឯកឧត្តម ឌិត មុន្ទី ប្រធានតុលាការកំពូល និងចៅក្រមតុលាការកំពូលចំនួន ០២រូប ផ្សេងទៀត ឱ្យចូលនិវត្តន៍ ចាប់ពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣តទៅ ៕
ដោយ ៖ ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។