សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៤ សីហា ២០២៣

១. ក្រុមហ៊ុនកសិកម្មចិន Danong ប្រកាសបោះទុនជាង ១២ពាន់លានដុល្លារវិនិយោគក្នុងខេត្តចំនួន៤ រួមមាន បាត់ដំបង ពោធិ៍សាត់ សៀមរាប និងកំពង់ធំ – AMS Central

២. ៧ខែ ឆ្នាំ២០២៣ កំណើនពាណិជ្ជកម្មរវាងកម្ពុជា-ចិន មានទំហំជាង ៧ពាន់លានដុល្លារ កើន ១,៨% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២ – កម្ពុជាថ្មី

៣. ផ្អែកលើការវាយតម្លៃពាក់កណ្ដាលឆ្នាំ២០២៣ សេដ្ឋកិច្ចកម្ពុជារំពឹងថា នឹងមានកំណើន ៥,៦% ឆ្នាំនេះ – AMS Central

៤. សមាជិកព្រឹទ្ធសភាថៃ នៅតែមានការខ្វែងគំនិតគ្នាថាតើត្រូវគាំទ្រ លោក Srettha Thavisin ដែលជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សភឿថៃនៅក្នុងការបោះឆ្នោតតែងតាំងនាយករដ្ឋមន្ត្រីបន្ទាប់ក្នុងសភាឬយ៉ាងណា – Bangkok Post

៥. អាមេរិក និងជប៉ុន គ្រោងរួមគ្នាអភិវឌ្ឍប្រព័ន្ធបាញ់ស្ទាក់មីស៉ីលល្បឿនលឿនជាងសំឡេង – Nippon

#ams1minute

ads banner